(វីដេអូ) ស៊យផុតលេខ! ជិះម៉ូតូជ្រុលប៊ិះប៉ះឡាន លើកដៃសំពះគិតថារួចខ្លួនហើយ តែមានអីជ្រុលទៅបុកខឿនទៀត
ថ្មីៗនេះ មានវីដេអូខ្លីមួយ កំពុងតែត្រូវបានគេចែកចាយនាំគ្នាអស់សំណើចពេញបណ្តាញសង្គម ដែលមានបុរសម្នាក់ ជិះម៉ូតូមកជ្រុលប៉ះឡានគេ លើកដៃសំពះសុំទោសយ៉ាងស្អាត គិតថារួចខ្លួនហើយ តែមានអីជ្រុលទៅបុកខឿននៅក្បែរនោះទៀត។
រឿងរ៉ាវមួយនេះ បានកើតឡើងនាប្រទេសថៃ ដោយក្នុងវីដេអូ ដែលត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាពរបស់ឡាន បានបង្ហាញឱ្យឃើញថា មានបុរសម្នាក់ បានជិះម៉ូតូលឿនស្លេវ ជ្រួសផ្លូវគ្នា ប៊ិះមកប៉ះជាមួយនឹងក្បាលឡាននោះ តែក៏ចាប់ប្រាំងទាន់ ទើបមិនបណ្តាលឱ្យមានការប៉ះពាល់អ្វីឡើយ។
ចំណែកបុរសអ្នកជិះម៉ូតូវិញ ក៏ដឹងកំហុសរបស់ខ្លួនដូចគ្នា គេបានលើកដៃសំពះសុំទោសម្ចាស់ឡានយ៉ាងគួរសម រួចក៏បានទាញចង្កូតម៉ូតូបន្តដំណើរទៅមុខទៀត តែចៃដន្យអីក៏បានជ្រុលទៅប៉ះខឿនថ្មនៅក្បែរនោះ ផ្លោងលោតទៅប៊ិះស៊ីជញ្ជាំងទៀត ឃើញហើយទប់សំណើចមិនបាន។
យ៉ាងណាមិញ ម្ចាស់ឡានក៏ហួសចិត្ត អស់សំណើចមិនចាញ់គ្នាឡើយ ហើយបានយកវីដេអូនេះ មកបង្ហោះនៅតាមបណ្តាញសង្គម ព្រមទាំងនិយាយថា ខ្លួនពិតជាធ្វើអារម្មណ៍មិនទាន់ឡើយនៅក្នុងហេតុការណ៍នេះ ព្រោះដំបូងក៏ភ័យផង ចង់ខឹងផង មួយភ្លែតក៏អស់សំណើចទៅវិញ។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖