អាយុទើប ២ ឆ្នាំសោះ ចេះជួយម្តាយលក់ដូរ ជូតតុប្រមូលចាន គួរឱ្យសរសើរ
ថ្មីៗនេះ មានរឿងរ៉ាវរបស់ក្មេងប្រុសម្នាក់ បានធ្វើឱ្យមហាជនមានការរំជួលចិត្តពេញបណ្តាញសង្គម ដោយក្មេងប្រុសរូបនោះ អាយុប្រមាណ ២ ឆ្នាំសោះ តែគេចេះជួយធុរៈឪពុកម្តាយ លក់ដូរ ជួយសម្អាតតុ ប្រមូលចានគួរឱ្យសរសើរ។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅប្រទេសវៀតណាម ដែលមាននារីម្នាក់ បានឃើញសកម្មភាពរបស់ក្មេងប្រុសរូបនេះ បានរៀបរាប់ឱ្យដឹងថា នាងបានទៅញ៉ាំអីនៅហាងលក់គ្រឿងសមុទ្រមួយកន្លែង ចៃដន្យក៏បានឃើញក្មេងតូចម្នាក់ កំពុងតែប្រមូលចាននៅលើតុយ៉ាងជំនាញ ដូចជាមនុស្សចាស់ដូច្នោះឯង។
ហាងមួយនេះដែរ គឺជាហាងលក់តូចមួយប៉ុណ្ណោះ តែមានមនុស្សចូលមកណែនមិនដាច់ ដូច្នេះហើយទើបប្រហែលក្មេងប្រុសរូបនេះ ឃើញឪពុកម្តាយរវល់ខ្លាំង មិនមានពេលមកសម្អាតតុ គេក៏ចេះនឹកឃើញជួយឪពុកម្តាយ ដោយមកប្រមូលចានយកទៅន្លែងសម្អាតដោយខ្លួនឯង។
ក្រោយពីជួយសម្អាតរួចហើយ ក្មេងប្រុសរូបនេះ ក៏បានរង្វាន់ជាងាវមួយ ដោយមកអង្គុយញុំាយ៉ាងឆ្ងាញ់មានក្តីសុខ គួរឱ្យស្រឡញ់ ដែលធ្វើឱ្យនាងឃើញហើយពិតជាអត់រំជួលចិត្តមិនបានឡើយ។ ដោយឡែក មហាជននៅតាមបណ្តាញសង្គមវិញ ក៏រំជួលចិត្តមិនចាញ់គ្នានោះដែរ នូវការចេះដឹងទុក្ខធុរៈរបស់ក្មេងប្រុសរូបនេះ ហើយក៏សរសើរឪពុកម្តាយដូចគ្នា ដែលមានកូនចេះស្តាប់បង្គាប់បានយ៉ាងល្អបែបនេះ៕