កូនកំលោះស្រឡាញ់តុក្កតា Hello Kitty ពេក ដល់ថ្ងៃរៀបការលេងពួយកាត់ឈុតរៀបការ និងតុបតែងផ្ទះដាក់ Hello Kitty ទាំងអស់
ថ្មីៗនេះ មានពិធីមង្គលការមួយ បានទាក់ទាញអស់ចំណាប់អារម្មណ៍មហាជននៅតាមបណ្តាញសង្គមជាខ្លាំង ព្រោះតែមានការតុបតែងទៅដោយរូបតុក្កតា Hello Kitty ក្រោមហេតុផលថា កូនកំលោះស្រឡាញ់ខ្លាំងពេក។
ពិធីរៀបការមួយនេះ គឺបានធ្វើឡើងនាប្រទេសឥណ្ឌូនេស៊ី ដែលមើលទៅគ្រប់យ៉ាង ទាំងការតុបតែង ទាំងការស្លៀកពាក់របស់កូនកំលោះកូនក្រមុំ គឺសុទ្ធតែជាតុក្កតា Hello Kitty ទាំងអស់ ធ្វើឱ្យមង្កលការគូស្នេហ៍មួយគូនេះ មើលទៅស្រស់ស្រាយ ប្លែកភ្នែកមិនធម្មតាតែម្តង។
ការរៀបចំនេះដែរ គឺជាបំណងរបស់កូនកំលោះផ្ទាល់ ដែលជាជាអ្នកស្រឡាញ់ និង ចូលចិត្តមើលតុក្កតា Hello Kitty ។ មើលទៅគេនៅក្នុងកម្មវិធីនេះ ហាក់សប្បាយចិត្តណាស់ ទឹកមុខរីករាយព្រោះតែបានសម្រេចបំណងរបស់ខ្លួន ផ្ទុយពីទឹកមុខកូនក្រមុំដែលមើលទៅ ហាក់មិនសូវជាពេញចិត្តប៉ុន្មានឡើយ។
យ៉ាងណាមិញ ពិធីមង្គលការមួយនេះ ត្រូវបានមហាជននៅតាមបណ្តាញសង្គម នាំគ្នាចែកចាយយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រោះតែមិននឹកស្មានថា ភាគីខាងកូនកំលោះនោះទេ ដែលជាអ្នកចូលចិត្តតុក្កតា Hello Kitty ដល់ថ្នាក់នេះ យកមកតុបតែងក្នុងមង្គលការរបស់ខ្លួនបែបនេះឡើយ៕