មួក Brand កូនកាត់ Gucci-Adidas លក់ក្នុងតម្លៃ ៨១០ ដុល្លារ ផ្ទុះការចាប់អារម្មណ៍ខ្លាំង
ក្រុមហ៊ុន Gucci និង Adidas បានសហការគ្នា បង្កើតមួកកីឡាវាយកូនបាល់ (baseball) ថ្មីមួយ ដែលមានម៉ូដ brand នៅម្ខាងម្នាក់ ដែលដាក់លក់ក្នុងតម្លៃ ៨១០ ដុល្លារ។ មួក brand កូនកាត់នេះដែរ ច្នៃមកមានចំនួន ៦ ពណ៌ឱ្យជ្រើសរើស រួមមានពណ៌ប្រផេះ ពណ៌ទឹកប៊ិច ពណ៌ផ្ទៃមេឃ ពណ៌ខ្មៅ ពណ៌បៃតង និង ពណ៌ស្វាយ។
យ៉ាងណាមិញ ក្រោយមួកប្រភេទថ្មីនេះចេញភ្លាម បែរជាទទួលបានមតិវែកញែកពីសំណាក់មហាជនពាសពេញបណ្ដាញសង្គម និង ទទួលបានការចែករំលែកព្រោងព្រាតផងដែរ៕