ទិវានៃក្ដីស្រឡាញ់! ភរិយាលោក ឌិត ទីណា ទិញបន្លែចម្រុះដាក់ធ្វើបាច់ផ្កាជូនស្វាមី កក់ក្ដៅផ្អែមល្ហែមបំផុត
នៅរៀងរាល់ថ្ងៃ ១៤ កុម្ភៈ ដែលជាថ្ងៃនៃសេចក្ដីស្រឡាញ់ មនុស្សម្នានិយមទិញកាដូរជូនមនុស្សជាទីស្រឡាញ់ ក៏ដូចជាចែករំលែកក្ដីស្រឡាញ់ទៅកាន់ក្រុមគ្រួសារ ស្នេហា មិត្តភក្តិ និង ការរាប់អានជាដើម បង្កើននូវភាពកក់ក្ដៅ ផ្អែមល្ហែម និង ស្និទ្ធស្នាល។
តួយ៉ាងនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាផ្ទុះការចាប់អារម្មណ៍ព្រោងព្រាត ក្រោយបានឃើញសកម្មភាពលោកជំទាវ ថៃ វិទ្យាល័យ ភរិយាឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រៀបចំបាច់ផ្កាដាក់បន្លែជាច្រើនមុខ ជូនស្វាមី ក្នុងឱកាសបុណ្យទិវានៃក្ដីស្រឡាញ់ បង្ហាញនូវភាពកក់ក្ដៅគួរឱ្យស្ញើចសរសើរ។
ក្រោយទទួលបានបាច់ផ្កា ឯកឧត្តម ឌិត ទីណា បានបង្ហាញពីចំណាប់អារម្មណ៍នៅលើផេករបស់លោកបែបនេះថា ៖ «រីករាយថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ទាំងអស់គ្នា រវល់ពេកពេលបាយថ្ងៃហើយក៏មិនទាន់បានជួបគ្នា តែបន្លែបានទទួលហើយ»៕