ឯកឧត្តម ម៉ុង ឫទ្ធី ជូនផ្កាមួយបាច់ធំដល់ឧត្តមភរិយា សង្ឃឹមអាចរស់រួមជាមួយគ្នាបាន ១ ម៉ឺនថ្ងៃទៅមុខទៀត
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី កំពុងធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន កោតសរសើរពីសេចក្ដីស្រឡាញ់របស់ឯកឧត្តមចំពោះលោកជំទាវជាពន់ពេក ដោយនៅព្រឹកថ្ងៃ ១៤ កុម្ភៈ ជាទិវានៃក្ដីស្រឡាញ់ ឯកឧត្តមបានជូនផ្កាមួយបាច់ធំទៅឧត្តមភរិយា ហើយរៀបរាប់ពាក្យពេចន៍ផ្អែមល្ហែមមិនចាញ់គូស្នេហ៍ក្មេងៗនោះទេ។
ក្នុងនោះ ឯកឧត្តម ម៉ុង ឫទ្ធី បានបង្ហាញសកម្មភាពផ្អែមល្ហែម ជូនផ្កាទៅឧត្តមភរិយាបណ្ដូលចិត្ត ព្រមទាំងនិយាយពាក្យដ៏រ៉ូមែនទិកថា ៖ «វេលាម៉ោង ៦ ព្រឹកថ្ងៃអង្គារ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ គឺជាថ្ងៃនៃក្តីស្រឡាញ់ Happy Valentine’s Day មកទិញបាច់ផ្កាជូនអ្នកដែលជាទីស្រឡាញ់ សង្ឃឹមថាយើងនឹងអាចរួមរស់នៅជាមួយគ្នាបាន 10.000 Day តទៅមុខទៀតទៅចុះ»។
លើសពីនេះ ឯកឧត្តម ក៏បានបន្ថែមទៀតថា ៖ «សូមជូនពរឱ្យមនុស្សគ្រប់ៗរូប ដែលរស់នៅលើផែនដីយើងនេះ ចេះស្រឡាញ់រាប់អាន អត់ឱនឱ្យគ្នាទៅវិញទៅមក និង ទទួលបាននូវសេចក្តីស្រឡាញ់ ទៅវិញទៅមកឱ្យបានកាន់តែច្រើន»៕