តស់ណាត់គ្នាទៅ! កន្លែងបោះតង់ថ្មីនៅមិនឆ្ងាយពីភ្នំពេញ ជិះមួយវឹកដល់ ឯបរិយាកាសអ៊េមខ្លាំង
កំពុងស្វែងរកកន្លែងដើរលេងថ្មីៗហើយនៅជិតទីក្រុងភ្នំពេញមែនទេ? បើអ្នកជាអ្នកនិយមធ្វើដំណើរកម្សាន្ត អ្នកប្រាកដជាមកត្រូវកន្លែងហើយ ថ្ងៃនេះ «ប្រជាប្រិយ» សុំណែនាំទីតាំងកម្សាន្តថ្មីមួយកន្លែងដែលទើបកែច្នៃថ្មី ហើយនៅមិនឆ្ងាយពីទីក្រុងភ្នំពេញទៀត។
កុំភ្លេចណាណាត់ Crush មិត្តភក្ដិ ដៃគូដើរកម្សាន្តរបស់អ្នកមកកម្សាន្តកន្លែងបោះតង់ថ្មី នៅលើឧទ្យានជាតិគិរីរម្យ ដែលមានឈ្មោះថា ឧទ្យានបោះតង់ Camping Park ដែលបើកដំណើរការជាផ្លូវការចំថ្ងៃនៃក្ដីស្រឡាញ់ ១៤ កុម្ភៈ ឆ្នាំ ២០២៣ តែម្ដង។
នៅទីនោះអ្នកអាចជួបជុំបោះតង់ ចែករំលែករឿងរ៉ាវជីវិតជាមួយមនុស្សជុំវិញខ្លួន មានទាំងបន្ទប់ទឹកស្អាត ហាងកាហ្វេ មីនីម៉ាត តន្ត្រីច្រៀងផ្ទាល់បែប Acoustic និង ការញ៉ាំអាហារប្រភេទគោឡើងភ្នំ មើលថ្ងៃលិចលើកំពូលភ្នំយ៉ាងរ៉ូមេនទិក។ បើចាប់អារម្មណ៍អាចទំនាក់ទំនងទៅកាន់ផេកផ្ទាល់ឈ្មោះថា ឧទ្យានបោះតង់ CampingPark ឬ លេខទូរស័ព្ទ ០៧៨ ៨០០ ០១២/០៦៨ ៦០០ ០១២៕
ប្រភពរូបភាព៖ ឧទ្យានបោះតង់ CampingPark