ត្រៀមទឹកទុកផង! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រកាសថាតំបន់ទាំងនេះអាចនឹងត្រូវដាច់ទឹកប្រើនៅពេលយប់
កាលពីល្ងាចថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រកាសជូនដំណឹងស្ដីពីការផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លីនៅតាមបណ្តាខណ្ឌមួយចំនួន និង ក្រុងតាខ្មៅ។ យោងតាមសេចក្ដីជូនដំណឹង តំបន់ក្នុងខណ្ឌមួយចំនួនដែលនឹងត្រូវបានផ្អាកផ្គត់ផ្គង់ទឹកទាំងនោះរួមមាន ៖
១. នៅយប់ថ្ងៃចន្ទ ទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១៦០ មម នៅលើផ្លូវលេខ ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២. នៅយប់ថ្ងៃពុធ ទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១១០ មម នៅលើផ្លូវលេខ ៦០ D សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំនួនមួយទីតាំងលើផ្លូវលេខ ២១៧ ដែលនឹងត្រូវផ្អាកផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ២១៧ កែងនឹងផ្លូវលេខ ៥២ D ដល់ផ្លូវលេខ ២១៧ កែងនឹងផ្លូវលេខ ៦០ D ចាប់ពីម៉ោង ២០:០០ យប់ ដល់ម៉ោង ២៤:០០ យប់ ហើយក៏អាចធ្វើឱ្យទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីផងដែរ ។
៣. នៅយប់ថ្ងៃសុក្រ ទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ គ្រោងនឹងកាត់ភ្ជាប់ដំឡើងនាឡិកាទឹកស្អាតថ្មីទំហំ ៨០ មម នៅលើផ្លូវលេខ ២៩៤ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលនឹងត្រូវផ្អាកផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ៥១ ដល់ផ្លូវលេខ ៥៧ (ចូលក្នុងបរិវេណសណ្ឋាគារ ណូវ៉ូថែល) ចាប់ពីម៉ោង ២០:០០ យប់ដល់ម៉ោង ២៤:០០ យប់។
៤. នៅយប់ថ្ងៃសុក្រ ទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ដដែលគ្រោងនឹងកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីទំហំ ៦០០ មម នៅលើផ្លូវជាតិលេខ ២ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលនឹងផ្អាកផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ១១៥ រហូតដល់ផ្លូវលេខ TKM១៧០ រយៈពេល ៦ ម៉ោង ចាប់ពីម៉ោង ២០:០០ យប់ ដល់ម៉ោង ២:០០ យប់។
៥. នៅយប់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ៩០ មម នៅលើផ្លូវលេខ៧៥៧ K សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលនឹងត្រូវផ្អាកផ្គត់ផ្គង់ទឹករយៈពេល ៤ ម៉ោងចាប់ពីម៉ោង ២០:០០ យប់ ដល់ម៉ោង ២៤:០០ យប់ ពីផ្លូវលេខ ៧៤៩ K ដល់ផ្លូវលេខ ៤៦៧K-៣ ។
៦. នៅយប់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ គ្រោងកាត់ភ្ជាប់តំឡើងនាឡិកាទឹកស្អាតថ្មីទំហំ ១៥០ មម នៅលើផ្លូវលេខ ៣៥២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ ដែលនឹងត្រូវផ្អាកផ្គត់ផ្គង់ទឹករយៈពេល ៤ ម៉ោងចាប់ពីម៉ោង ២០:០០ យប់ ដល់ម៉ោង ២៤:០០ យប់ ពីផ្លូវលេខ ៣ ដល់ផ្លូវលេខ ៣C (ចុលក្នុងបរិវេណក្រុមហ៊ុន ព្រីនហ័នយូរៀលអ៊ីស្ទេត ខេមបូឌា គ្រុបឯ.ក)។
៧. នៅយប់ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ គ្រោងកាត់ភ្ជាប់តំឡើងនាឡិកាទឹកស្អាតថ្មីទំហំ ៨០ មម នៅលើផ្លូវលេខ៣៣៥ សង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលនឹងត្រូវផ្អាកផ្គត់ផ្គង់ទឹករយៈពេល ៤ ម៉ោងចាប់ពីម៉ោង ២០:០០ យប់ ដល់ម៉ោង ២៤:០០ យប់ ពីផ្លូវលេខ ៥២៨ ដល់ផ្លូវលេខ ៥៦៦។
៨. នៅយប់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ៦៣ មម ១១០ មម និង១៦០ មម នៅលើផ្លូវលេខ TKM ២៦៦ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលនឹងត្រូវផ្អាកផ្គត់ផ្គង់ទឹករយៈពេល ៤ ម៉ោងចាប់ពីម៉ោង ២០:០០ យប់ ដល់ម៉ោង ២៤:០០ យប់ នៅចន្លោះផ្លូវជាតិលេខ ២ ដល់ប្លុកស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
៩. នៅយប់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ២២៥ មម នៅលើផ្លូវលេខ ១១៤ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលនឹងត្រូវផ្អាកផ្គត់ផ្គង់ទឹករយៈពេល ៤ ម៉ោងចាប់ពីម៉ោង ២០:០០ យប់ ដល់ម៉ោង ២៤:០០ យប់ ពីផ្លូវជាតិលេខ ១ ដល់ផ្លូវលេខ ៤៤KK ។
អាស្រ័យហេតុនេះ ក្រសួងបានអំពាវនាវឱ្យសាធារណជន ដែលមានលំនៅដ្ឋានខាងលើត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដូច ដែលមានក្នុងសេចក្ដីជូនដំណឹង៕
រូបភាពដោយ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ