រូបចម្លាក់ព្រះយេស៊ូដ៏ធំនៅប្រេស៊ីល ត្រូវរន្ទះបាញ់ចំឡើងបែកផ្កាភ្លើង ផ្អើលគេផ្អើលឯង
ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមជាច្រើន នាំគ្នាភ្ញាក់ផ្អើលជាខ្លាំង ក្រោយទិដ្ឋភាពកម្រថតបានស្ដែងៗ នៅបាតុភូតរន្ទះបាញ់ ដែលបានបាញ់ចំរូបចម្លាក់ព្រះយេស៊ូដ៏ធំ នាប្រទេសប្រេស៊ីល។
រូបចម្លាក់ព្រះយេស៊ូ កម្ពស់ជាង ៣៨ ម៉ែត្រ នាទីក្រុង Rio De Janeiro ប្រទេសប្រេស៊ីល ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ចម្បងមួយប្រចាំប្រទេសនេះ ត្រូវបានរន្ទះបាញ់ចំជាថ្មី ដោយនេះជាលើកទី ៣ ហើយក្នុងពេល ១៥ ឆ្នាំកន្លងមក ត្រូវបានបាតុភូតធម្មជាតិមួយនេះវាយប្រហារ។
វីដេអូស្ដែងៗនៃបាតុភូតរន្ទះបាញ់ចំរូបចម្លាក់ព្រះយេស៊ូនេះដែរ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម រហូតនាំគ្នាចែកចាយបន្តព្រោងព្រាត៕