ផ្ទុះសំណើចពេញបណ្តាញសង្គម ឆ្កែមុខខ្មៅ ធ្វើភ្នែកភ្លឹះៗយ៉ាងគួរឱ្យស្រឡាញ់
ជាធម្មតាពូជសត្វឆ្កែមួយចំនួន គឺជាសត្វដែលគួរឱ្យស្រឡាញ់ស្រាប់ទៅហើយ តែបើសិនជាវាមានរូបរាង ឬ ពណ៌សម្បុរខុសប្លែកពីគេបន្តិចនោះ នោះនឹងរឹតតែធ្វើឱ្យវាកាន់តែគួរឱ្យស្រឡាញ់ និង មានអ្នកចាប់អារម្មណ៍កាន់តែច្រើន។
ជាក់ស្តែង ថ្មីៗនេះ មានរូបភាពរបស់ឆ្កែមួយក្បាល ត្រូវបានគេចែកចេញពាសពេញបណ្តាញសង្គម ដោយសារតែភាពប្លែករបស់វា។ សត្វឆ្កែមួយក្បាលនេះ មើលទៅមានភាពខុសគេខ្លាំងនៅត្រង់មុខ ដែលមានសម្បុរខ្មៅតែមួយដុំធំចំកណ្តាលមុខនោះ ដែលមិនដឹងថាជាសម្បុរធម្មជាតិឬយ៉ាងណានោះទេ តែវាពិតជាប្លែកខ្លាំង ហើយបូករួមនឹងការធ្វើភ្នែកភ្លឹះៗរបស់វាទៀតនោះ មើលទៅពិតជាគួរឱ្យស្រឡាញ់ណាស់។
យ៉ាងណាមិញ ឆ្កែមួយក្បាលនេះ ហាក់ទាញទាញចំណាប់អារម្មណ៍មហាជននៅសារធារណៈ ជាពិសេសមហាជននៅតាមបណ្តាញសង្គមមិនតិចឡើយ ដែលម្នាក់ៗចូលទៅចែករំលែករូបភាពរបស់វាពាសពេញ ហើយអ្នកខ្លះទៀតក៏ចូលទៅបញ្ចេញមតិដោយក្តីខ្នាញ់ពេញចិត្ត ថែមអស់សំណើច ព្រោះមិនដែលឃើញឆ្កែណាប្លែក និង គួរឱ្យស្រឡាញ់បែបនេះឡើយ៕