Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ស្ទីលបោកថ្មី ប្រុងប្រយ័ត្នទាំងអស់គ្នា! ហាមធ្វើបែបនេះឱ្យសោះ បើមិនចង់បាត់អាខោន Telegram
បច្ចេកវិទ្យា សង្គម

ស្ទីលបោកថ្មី ប្រុងប្រយ័ត្នទាំងអស់គ្នា! ហាមធ្វើបែបនេះឱ្យសោះ បើមិនចង់បាត់អាខោន Telegram

អត្ថបទដោយ​៖ Gminie កុម្ភៈ ១០, ២០២៣

ថ្មីៗនេះ គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Tieng Ratana បានបង្ហោះពីស្ទីលបោកប្រាស់ថ្មីរបស់ជនខិលខូចដែលមានបំណងចង់លួច (Hack) យកគណនី Telegram ដើម្បីឱ្យប្រជាជនខ្មែរប្រុងប្រយ័ត្នទាំងអស់គ្នា។

ក្នុងការបង្ហោះរបស់ម្ចាស់គណនីនោះបានប្រាប់ពីស្ទីលដែលពួកអនាមិកទាំងនោះ​ចង់លួច (Hack)​ Account​ Telegram​ ដោយដំបូងលោកបានប្រាប់មកថា ពួកគេផ្ញើសារមកឱ្យយើងចុចស្វែងរកពាក្យ​ «This» ក្នុងប៊ូតុង Search ហើយ​ screenshot ផ្ញើឱ្យគេ។

បន្ទាប់មក បើសិនជាយើងចុចពាក្យ «This» រួច screenshot ផ្ញើឱ្យគេហើយ គេប្រាកដជានឹងឃើញលេខកូដដែលខាង Telegram ធ្លាប់បានផ្ញើមកគណនីរបស់យើង នៅពេលដែលយើងបាន log in ពីដំបូង។

គួរឱ្យដឹងផងដែរថា ជនខិលខូចដែលភាគច្រើនដើរឆាតបោកប្រាស់គេនោះ ភាគច្រើនសរសេរសារជាភាសាចិន ព្រមទាំងផ្ញើរូបមួយសន្លឹក ពាក់អាវពណ៌ប៉ារ៉ា ផ្ញើទៅគេឯងសឹងគ្រប់គ្នា។ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នឱ្យបានគ្រប់គ្នា៕

ប្រភព៖ Tieng Ratana

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់