(វីដេអូ) «ពុកនៅទីនេះ កូនកុំខ្លាចអី» ជាសម្ដីឪពុកនិយាយពេលរកឃើញកូនស្រីជាប់ក្នុងគំនរអគារជាង ៤០ ម៉ោង
ករណីរញ្ជួយដីនៅតួកគី បានរកឃើញអ្នកស្លាប់ច្រើនជាង ១៥ ០០០ នាក់ហើយ ដែលត្រូវគេចាត់ទុកថាជាករណីគ្រោះធម្មជាតិដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រតួកគី ដោយយោងតាមការបញ្ជាក់ចុងក្រោយរបស់សារព័ត៌មាន ABC News នៅព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ។
មកទល់ពេលនេះក្រុមជួយសង្គ្រោះនៅតែបន្ដធ្វើការរបស់ខ្លួនយ៉ាងដុតដៃដុតជើង ដើម្បីកាយគំនរអគារស្វែងរកអ្នករស់រានមានជីវិត បើទោះបីជាមានសង្ឃឹមតិចព្រោះជាប់ក្នុងអគារអត់អាហារ អត់ទឹកអស់ជាង ២ ថ្ងៃក្ដី។
យ៉ាងណាមិញ ថ្មីៗនេះវីដេអូរំជួលចិត្តមួយត្រូវបានចែករំលែកពេញបណ្ដាញសង្គម Twiiter ក្រោយគេបានរកឃើញក្មេងស្រីតូចដែលគេស្គាល់ឈ្មោះថា Noor ជាប់ក្នុងគំនរអគារតែម្នាក់ឯងជាង ៤០ ម៉ោង តែនៅរស់រានមានជីវិត។ ក្រោយរកឃើញកូនស្រី បុរសជាឪពុកពោលទាំងរំជួលចិត្តថា៖ «Dad is here, don’t be afraid» ដែលមានអត្ថន័យជាភាសាខ្មែរថា «ពុកនៅទីនេះ កូនកុំខ្លាចអី»៕