ទីបំផុត! របងដែលសាងសង់នៅលើឆ្នេរសមុទ្រ ក្នុងខេត្តព្រះសីហនុ ពេលនេះបានរុះរើហើយ
នាពេលថ្មីៗនេះ មហាជនបាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និងជជែកវែកញែកព្រោងព្រាតនៅលើបណ្ដាញបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទិនទៅនឹងការសង់របងថ្ម នៅលើឆ្នេរសមុទ្រ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
ដោយឡែកនៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ មានគណនីហ្វេសប៊ុកឈ្មោះ Sor ស៊ បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញថា របងថ្មសាងសង់នៅលើឆ្នេរសមុទ្រ នៅទីតាំងខាងលើ ព្រមទាំងបញ្ជាក់ឱ្យបានដឹងថា ៖ «ព្រឹកនេះ របងនៅមាត់ឆ្នេរដែលគេល្បី រុះរើ អស់ហើយ»៕
ខាងក្រោមនេះជាទិដ្ឋភាពក្រោយរុះរើរបងសាងសង់លើឆ្នេរសមុទ្រ ៖