(វីដេអូ) ឃ្យូតណាស់! អ្នកស្នងរូបអ្នកតាតូច ក្នុងពិធីហែអ្នកតានៅខេត្តកណ្ដាល កំពុងផ្ទុះការចាប់អារម្មណ៍ពេញ Tiktok
ពិធីបុណ្យហែរអ្នកតា គឺជាពិធីពីទំនៀមបុរាណមួយរបស់ប្រទេសចិន ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។ ពិធីមួយនេះដែរ មិនត្រឹមតែប្រារព្ធធ្វើឡើងតែក្នុងប្រទេសចិនប៉ុណ្ណោះទេ នៅតាមបណ្ដាប្រទេសមួយចំនួនទៀត ដូចជាប្រទេសថៃ និង កម្ពុជា ក៏មានប្រារព្ធធ្វើដូចគ្នា តាមជំនឿរបស់បងប្អូនដែលមានជាប់ស្រឡាយចិន។
ជាក់ស្ដែងនាពេលថ្មីៗនេះ នៅតាមភូមិស្រុកមួយចំនួន ក្នុងប្រទេសកម្ពុជា បានរៀបចំធ្វើពិធីហែអ្នកតានេះ ដែលគេឃើញមានអ្នកស្នងរូបជាច្រើន មានទាំងក្មេង និង ចាស់ បានស្នងរូប ហើយបានត្រូវគេរៀបចំក្បួនដង្ហែយ៉ាងអធិកអធមគួរឱ្យចាប់អារម្មណ៍នៅតាមដងផ្លូវ។
តាមរយៈពិធីហែអ្នកតាដែលបានប្រព្រឹត្តិកន្លងផុតទៅ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម Tiktok ភាគច្រើនបាននាំគ្នាចាប់អារម្មណ៍ទៅលើតួអង្គស្នងរូបអ្នកតាមួយ ដែលមានវ័យក្មេង និង គួរឱ្យស្រឡាញ់ណាស់ ជាមួយគ្នានោះអ្នកស្នងរូបអ្នកតាវ័យក្មេងក៏មានការវិការទាក់ទាញ ដែលធ្វើឱ្យអ្នកទស្សនានាំគ្នាចែករំលែកបន្តគ្នាព្រោងព្រាត៕