មិនធម្មតា! ផ្ទះយន្តហោះកណ្ដាលវាលស្រែ នៅសៀមរាប ផ្ទុះល្បីដល់សារព័ត៌មានបរទេស Reuter ចុះផ្សាយ
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ បាននាំគ្នាផ្ទុះការចាប់អារម្មណ៍នូវផ្ទះស្នាក់នៅមួយប្រភេទ រចនារូបរាងបែបយន្តហោះសាងសង់កណ្ដាលវាលស្រែ នៅភូមិព្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ភូមិសាស្ត្រខេត្តសៀមរាប នាំឱ្យមានភាពទាក់ទាញ ប្លែកភ្នែក ទាក់ទាញចំណាប់អារម្មណ៍ក្រៃលែង។
ភាពប្លែកភ្នែក និង ទាក់ទាញនេះហើយ បានធ្វើឱ្យផ្ទះខាងលើត្រូវបានចុះផ្សាយព្រោងព្រាតលើទំព័រសារព័ត៌មានជាច្រើន ហើយថ្មីៗនេះ ពោលគឺនៅព្រឹកថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ផ្ទះយន្តហោះនេះក៏បានត្រូវចុះផ្សាយជាវីដេអូ ក្នុងសារព័ត៌មានបរទេស Reuter ទៀត។
តាមរយៈសារព័ត៌មាន Reuter បានបញ្ជាក់នៅក្នុងវីដេអូឱ្យដឹងថា ផ្ទះដ៏គួរឱ្យចាប់អារម្មណ៍ខាងលើ ត្រូវបានរៀបចង់សាងសង់ឡើងដោយលោក ច្រាច ពៅ ដែលជាម្ចាស់ផ្ទះតែម្ដង ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួនដែលចង់ធ្វើការហោះហើរលើយន្តហោះ។
ក្នុងផ្ទះយន្តហោះខាងលើមាន បន្ទប់គេង ២ បន្ទប់ទឹក ២ និង ចំណាយថវិការសាងសង់អស់ប្រមាណ ២ ម៉ឺនដុល្លារ ខណៈពេលនេះលោកកំពុងមានគម្រោងសាងសង់ហាងកាហ្វេនៅជិតផ្ទះរបស់លោក ដើម្បីឱ្យភ្ញៀវបានទស្សនា ហើយសង្ឃឹមថានឹងបានសម្រេចក្ដីស្រមៃហោះហើរពិតប្រាកដនៅថ្ងៃណាមួយ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖