Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ផ្ទុះកូវីដឡើងវិញលើកនេះ ជប៉ុន ពិបាកគ្រប់គ្រងការព្យាបាល ព្រោះអ្នកឆ្លងភាគច្រើនជាមនុស្សចាស់មានជំងឺប្រចាំកាយ
កូវីដ សង្គម

ផ្ទុះកូវីដឡើងវិញលើកនេះ ជប៉ុន ពិបាកគ្រប់គ្រងការព្យាបាល ព្រោះអ្នកឆ្លងភាគច្រើនជាមនុស្សចាស់មានជំងឺប្រចាំកាយ

អត្ថបទដោយ​៖ Pandaa កុម្ភៈ ៣, ២០២៣

សារព័ត៌មាន The Japan Times បានចុះផ្សាយកាលពីថ្ងៃទី ០១ កុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅថា បើលើកឡើងពីការកាត់បន្ថយកុំឱ្យមានអ្នកស្លាប់ដោយសារកូវីដ-១៩ នៅពេលនេះ ប្រទេសជប៉ុន លែងជាប្រទេសដែលមានការគ្រប់គ្រងល្អបំផុតទៀតហើយ ព្រោះប្រទេសនេះមានប្រជាជនមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក ស្របពេលកំពុងជួបប្រទះការផ្ទុះឡើងវិញនៃការឆ្លងជំងឺកូវីដ-១៩។

នៅក្នុងរដូវងានេះ ប្រទេសជប៉ុន កំពុងជួបបញ្ហាការកើនឡើងនៃការឆ្លងមេរោគអូមីក្រុង ដោយបានកត់ត្រាការស្លាប់ប្រចាំថ្ងៃកើនដល់កម្រិតខ្ពស់បំផុត គឺច្រើនជាង ៥០០ នាក់កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះ។ ការកើនឡើងនេះដែរ ក៏បានជំរុញឱ្យអត្រាមរណភាពសរុបក្នុងប្រទេសជប៉ុន ឡើងលើសប្រទេស នូវែលសេឡង់ ទៀតផង។ លើសពីនេះទៅទៀត លោក Norio Ohmagari ប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងបាននិយាយថា ៖ «ចំនួនអ្នកឆ្លងទំនងជានឹងកើនឡើងលឿនជាងប្រទេសដទៃទៀតចាប់ពីពេលនេះតទៅ ព្រោះប្រទេសជប៉ុន មានប្រជាជនវ័យចំណាស់ច្រើន ដូច្នេះ សមាមាត្រនៃមនុស្សមានហានិភ័យនៃការស្លាប់នឹងកាន់តែច្រើនឡើង ដែលអាចនិយាយបានថា ជប៉ុន នឹងស្ថិតក្នុងចំណោមប្រទេសមានអត្រាមរណភាពខ្ពស់»។

គួរបញ្ជាក់ដែរថា ប្រទេសជប៉ុន គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានវ័យចំណាស់បំផុតនៅលើពិភពលោក។ ជាក់ស្ដែង មនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំមានចំនួន ២៩ ភាគរយនៃប្រជាជនចំនួន ១២៥ លាននាក់ ហើយក្រុមនេះស្ថិតក្នុងចំណោមក្រុមមនុស្សមានហានិភ័យខ្ពស់បំផុតសម្រាប់ជំងឺកូវីដ-១៩ ដោយរបាយការណ៍លើកឡើងដែរថា ក្នុងចំណោមអ្នកដែលបានស្លាប់ក្នុងការផ្ទុះរលកថ្មីនេះ គឺជាអ្នកដែលមានជំងឺប្រចាំកាយដូចជា ជំងឺភ្លេចភ្លាំង និង ជំងឺបេះដូងជាដើម។

មិនតែប៉ុណ្ណោះ ប្រទេសជប៉ុន ក៏បានចាត់ថ្នាក់ជំងឺកូវីដ-១៩ ថាជា ជំងឺធ្ងន់ធ្ងរ ដូចនឹង ជំងឺរបេង ឬជំងឺគ្រុនផ្តាសាយបក្សីដែរ។ លោក Kenji Shibuya ដែលជាអ្នកជំនាញខាងរោគរាតត្បាតនៅមូលនិធិ Tokyo Foundation for Policy Research បាននិយាយថា មន្ទីរពេទ្យគឺកើនអ្នកជំងឺកូវីដ-១៩ យ៉ាងឆាប់រហ័ស ក្នុងអំឡុងពេលនៃការផ្ទុះឆ្លងថ្មី ដែលចាប់កើតឡើងវិញតាំងពីខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ។

បន្ថែមពីនេះ លោក Norio Ohmagari បានលើកឡើងទៀតថា ៖ «អនាគតរបស់យើងអាស្រ័យលើរបៀបដែលមនុស្សចាស់ការពារខ្លួន ហើយប្រសិនបើមនុស្សផ្សេងទៀតចេះសហការគ្នានោះ ខ្ញុំសង្ឃឹមដោយស្មោះថានឹងមិនមានការបែកបាក់គ្នានៅក្នុងសង្គមនេះទេ»៕

ប្រភព៖ The Japan Times

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់