ធ្វើបុណ្យដល់! មានប្ដីហើយ ឆ្លៀតមានសង្សារ ហៅមកនៅផ្ទះជុំគ្នា មើលថែមិនឱ្យទាស់ចិត្ត
ថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ខ្លាំង ចំពោះស្ត្រីម្នាក់ ដែលមានទាំងសង្សារ មានទាំងប្តី រស់នៅក្រោមដំបូលតែមួយ ហើយថែមទាំងចុះសម្រុងគ្នាល្អគួរយ៉ាងឱ្យសរសើរ។
ស្រ្តីរូបនេះ មានឈ្មោះថា Sarah នាងបានទម្លាយជីវិតស្នេហារបស់ខ្លួន នៅតាមបណ្តាញសង្គមជារឿយៗ ដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងវីដេអូ នីមួយៗ មើលទៅនាងពិតជាមានក្តីសុខខ្លាំងណាស់ ព្រោះនាងមានទាំងប្តី និង សង្សារ រស់នៅចុះសម្រុង និង ថ្នាក់ថ្នមនាងមិនឱ្យទាស់ចិត្តឡើយ។ ពួកគេចាត់ទុកគ្នាដូចជាបងប្អូន និយាយពិភាក្សារឿងរ៉ាវផ្សេងៗ បែងចែកគ្នាធ្វើការផ្ទះសម្បែង នាំគ្នាចេញទៅញ៉ាំអាហារឆ្ងាញ់ៗខាងក្រៅ មើលពិតជាគួរឱ្យសរសើរមែនទែន។
យ៉ាងណាមិញ ក្រៅពីមានការសរសើរហើយ ស្រ្តីរូបនេះ ក៏មានអ្នករិះគន់មិនចាញ់គ្នានោះដែរ ម្នាក់ៗប្រាប់ឱ្យនាងដោះលែងបុរសជាទីស្រឡាញ់ទាំងពីរ អ្នកខ្លះទៀតក៏ធ្វើហាក់ខ្ពើមរអើម តែនាងពិតជាមិនខ្វល់ឡើយ ព្រោះសព្វថ្ងៃនេះនាងមានក្តីសុខ ហើយនាងក៏គិតថា ខ្លួនជាស្រ្តីដែលមានសំណាងជាងគេដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖