(វីដេអូ) សិស្សសាលា វត្តបូព៌ តម្រង់ជួរស្អាតភ្លឹង ច្រៀងបទពង្សាវតារខ្មែរ ផ្ទុះការចាប់អារម្មណ៍
មិនត្រឹមតែជាកន្លែងផ្ដល់នូវការអប់រំ សាលាបឋមសិក្សាវត្តបូព៌ ថែមទាំងជាកន្លែងបង្កើតធនធានមនុស្សដ៏មានកេរ្តិ៍ឈ្មោះ និង ទទួលបានការទទួលស្គាល់ពីសំណាក់មហាជន ទៅលើការរៀបចំរបៀបរៀបរយ បរិស្ថាន និង វិន័យដ៏ល្អឥតខ្ចោះ គួរឱ្យស្ញើចសរសើរបំផុត។
ទន្ទឹមនេះ ថ្មីៗនេះតាមរយៈផេក សាលាបឋមសិក្សាវត្តបូព៌ បានបង្ហោះវីដេអូ ប្រមាណជិត ០៣ នាទី បង្ហាញពីសកម្មភាពសិស្សគោរពទង់ជាតិចុងសប្តាហ៍ នៅទី ២៨ ខែមករា ឆ្នាំ ២០២៣ និង ច្រៀងបទពង្សាវតារខ្មែរ។
តាមរយៈសកម្មភាព គោរពទង់ជាតិដ៏ត្រង់ជួរ និង មានរបៀបរៀបរយ ព្រមទាំងការស្រែកច្រៀងដ៏ស្រុះគ្នានៃបទពង្សាតារខ្មែរ បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាស្ញើចសរសើរមិនដាច់ពីមាត់ នឹងចែករំលែកវីដេអូខាងលើព្រោងព្រាតពេញបណ្ដាញសង្គម៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖