ក្រសួងទេសចរណ៍ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ នេះ បានបញ្ជាក់ឱ្យបានដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំចិន រយៈពេល ៤ ថ្ងៃ (គិតចាប់ពីថ្ងៃទី ២១-២៤ ខែមករា ឆ្នាំ២០២៣) ភ្ញៀវទេសចរបានចេញដើរលេងកម្សាន្តទូទាំងប្រទេសសរុបចំនួន ១,០៤៩,២២២ នាក់ ក្នុងនោះភ្ញៀវជាតិ ១,០០៧,១៦៦ នាក់ និង ភ្ញៀវបរទេស ៤២,០៥៦ នាក់។
ក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា គោលដៅទេសចរណ៍សំខាន់ៗរយៈពេល ៤ ថ្ងៃនេះ រួមមាន៖
១. ខេត្តព្រះសីហនុ ២៩៦,០២៨ នាក់
២. ខេត្តសៀមរាប ១០៥,៤៨១ នាក់
៣. ខេត្តបាត់ដំបង ១០២,៧៧៨ នាក់
៤. ខេត្តកំពត ៨២,១៩៩ នាក់
៥. ខេត្តប៉ៃលិន ៨១,៥០០ នាក់
៦. ខេត្តកំពង់ចាម ៦៧,៩១៤ នាក់
៧. ខេត្តកែប ៦៧,០៣០នាក់ ។
យ៉ាងណាមិញ ដោយសារចូលឆ្នាំចិនឆ្នាំនេះប៉ះចំចុងសប្តាហ៍ ដូច្នេះក្រសួងសង្កេតឃើញថាចរន្តភ្ញៀវទេសចរ និងការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋទៅកាន់គោលដៅទេសចរណ៍នានាមានសភាពផុសផុលច្រើន ខណៈដែលប្រជាពលរដ្ឋមួយចំនួនបានចាប់ផ្តើមធ្វើដំណើរទៅស្រុកកំណើតតាំងពីល្ងាចថ្ងៃសុក្រដើម្បីរៀបចំសែនព្រេនតាមប្រពៃណីចិន៕