នៅខ្មែរយើងហ្នឹង! ម៉ូតថ្មីមានតែមួយគ្មានពីរ ផ្ទះរូបរាងយន្តហោះ សង់កណ្ដាលវាលស្រែ កំពុងល្បីខ្លាំង
ពេលវេលាកាន់តែដើរទៅមុខ បើក្រឡេកមើលស្ទីលនៃការរចនាម៉ូដផ្ទះរស់នៅបច្ចុប្បន្នវិញ ក៏កាន់តែទំនើប និង មានភាពទាក់ទាញ ដោយហេតុថារចនាបថស្រស់ស្អាតនៃគេហដ្ឋាន ជាចំណុចដែលធ្វើឱ្យម្ចាស់ផ្ទះមានអារម្មណ៍មានផាសុកភាព និង រីករាយក្នុងការរស់នៅ។
ថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាផ្ទុះការចាប់អារម្មណ៍ ព្រមទាំងបានចែករំលែកបន្តគ្នាព្រោងព្រាត នូវរូបភាពផ្ទះមួយសាងសង់កណ្ដាលវាលស្រែ រចនាឡើងក្នុងរូបរាងយន្តហោះ ប្រកបដោយភាពទាក់ទាញ និង កម្របានឃើញពីមុនមក។
ទាក់ទិនទៅនឹងផ្ទះដែលប្លែកកម្រប្រទះភ្នែកនេះ បើតាមគណនីឈ្មោះ Krimah Ibrahim បានបង្ហោះឱ្យឃើញនូវទិដ្ឋភាពផ្ទះខាងលើ ព្រមទាំងបានបញ្ជាក់បែបនេះថា ៖ «យកបុងទៅឱ្យគាត់ (ម្ចាស់ផ្ទះ) គាត់ប្រាប់ផ្លូវហើយថាឱ្យទៅតាមនឹងទៅ ទៅដល់ឃើញកាប៉ាល់ហោះហើយ ពេលទៅដល់ឃើញកប៉ាល់ហោះមែនកណ្តាលវាលស្រែ គាត់ថាម៉ូតផ្សេងៗគេធ្វើអស់ហើយ គាត់ក៏ធ្វើម៉ូតនេះទៅ»៕
រូបភាព ៖ Krimah Ibrahim