Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ក្ដៅៗ! ប្រធានមន្ទីរអប់រំខេត្តបាត់ដំបងបកស្រាយច្បាស់ៗ រឿងគ្រូកាត់សក់សិស្សនៅវិទ្យាល័យសំពៅលូន
សង្គម

ក្ដៅៗ! ប្រធានមន្ទីរអប់រំខេត្តបាត់ដំបងបកស្រាយច្បាស់ៗ រឿងគ្រូកាត់សក់សិស្សនៅវិទ្យាល័យសំពៅលូន

អត្ថបទដោយ​៖ Muyly មករា ២៤, ២០២៣

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក នាពេលថ្មីៗនេះបាននាំគ្នាផ្ទុះការវែកញែក និង ភ្ញាក់ផ្អើល ក្រោយបានឃើញពីសកម្មភាពចុះអនុវត្តវិន័យ របស់លោកគ្រូ និង ក្រុមប្រឹក្សាយុវជន នៅវិទ្យាល័យសម្ដេចតេជោហ៊ុន​សែន សំពៅលូន ស្ថិតនៅក្នុងបុរីង៉ិន វិត ភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន ខេត្ដបាត់ដំបង។

ទាក់ទិនទៅនឹងរឿងនេះ បើតាមប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង លោក យី សុងគី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុក Fresh News ឱ្យបានដឹងថា ៖ «ករណីកាត់សក់កូនសិស្សនៅវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សំពៅលូន គឺជាការអនុវត្តរបស់ក្រុមប្រឹក្សាវិន័យរបស់សាលាតែប៉ុណ្ណោះ លោកនាយក គណៈកម្មការគ្រប់គ្រងសាលា និង អាណាព្យាបាលបានឯកភាពគ្នាថាកូនសិស្សប្រុសមានសក់ជាគំរូ គឺសក់ខ្លី ឬ ហៅថាសក់ PM»។

តាមរយៈប្រធានមន្ទីរអប់រំ យុវជន និង កីឡា ខេត្តបាត់ដំបង បានបន្តឱ្យដឹងទៀតថា ៖ «កូនសិស្សប្រុសដែលក្រុមប្រឹក្សាវិន័យកាត់សក់នេះ គឺជាកូនសិស្សមិនព្រមអនុវត្តតាមក្រុមប្រឹក្សាវិន័យ ដូចនេះហើយទើបក្រុមប្រឹក្សាវិន័យរបស់សាលាកោរសក់ ដើម្បីឱ្យកូនសិស្សទាំងនេះទៅកាត់សក់ខ្លី ប៉ុន្តែបែរជាយករូបភាពនេះទៅបង្ហោះលើបណ្តាញសង្គមរហូតមានការបកស្រាយផ្សេងៗគ្នា នេះជាការអនុវត្តក្រុមប្រឹក្សាវិន័យរបស់សាលាទេ»។

លោក យី សុងគី បានបន្ថែមថា ចំពោះកូនសិស្សប្រុសដែលមិនព្រមអនុវត្តតាមវិន័យសាលារហូតក្រុមបប្រឹក្សាវិន័យកាត់សក់នេះ គឺមានចំនួន ២៣ នាក់ ខណៈចំពោះការអនុវត្តនេះ គឺមិនមានការប្រតិបត្តិកម្មណាមួយពីឪពុក ម្តាយ និង អាណាព្យាបាលរបស់សិស្សនោះទេ ព្រោះសាលាកំណត់ឱ្យកូនសិស្សប្រុសទាំងអស់ត្រូវតែមានសក់ខ្លី ហើយចំពោះករណីនេះ គឺអាណាព្យាបាលរបស់សិស្សបានឯកភាពគ្នាតាំងពីដើមឆ្នាំមកម្ល៉េះ។ ក្នុងនោះ ការតម្រូវឱ្យកូនសិស្សប្រុសទាំងអស់កាត់សក់ខ្លី ដើម្បីឱ្យកូនសិស្សមានសក់ខ្លីស្អាត ស័ក្តិសមនឹងកូនសិស្សល្អ គោរពតាមវិន័យរបស់សាលារៀនដែលបានកំណត់ប៉ុណ្ណោះ៕

ប្រភព ៖ Fresh News

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់