Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ចូលហាងប្រ៊េនត្រូវគេមើលលើមើលក្រោមពេក មានអីពីរអ្នកម្ដាយកូនជះលុយទិញកាបូបទាំងជុង
សង្គម

ចូលហាងប្រ៊េនត្រូវគេមើលលើមើលក្រោមពេក មានអីពីរអ្នកម្ដាយកូនជះលុយទិញកាបូបទាំងជុង

អត្ថបទដោយ​៖ Somesa មករា ២៤, ២០២៣

រឿងរ៉ាវអ្នកលក់មិនឱ្យតម្លៃ មើលលើក្រោមអ្នកទិញហាក់កើតមានជារឿយៗ បើទោះបីជាមានការរិះគន់ម្ដងជាពីរដងក្ដី តែរឿងនេះនៅតែអាចកើតមានឡើងក្នុងរូបភាពខុសៗគ្នា។

ថ្មីៗនេះដែរ ស្ត្រីជនជាតិសិង្ហបុរីម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា Amjea បានចែករំលែកបទពិសោធដែលនាង​ និង ម្ដាយនាងត្រូវបានអ្នកលក់ប្រចាំហាង Dior នៅប្រទេសអ៊ីតាលីហាក់មិនឱ្យតម្លៃ ដោយគិតថាពួកគេគ្មានលុយទិញកាបូបប្រណីតទាំងនោះ។

Amjea បានរៀបរាប់ថា ៖ «អំឡុងពេលធ្វើដំណើរទៅលេងអ៊ីតាលី ម្ដាយនាងបានចូលទៅមើលកាបូបនៅហាង Dior ដោយម្ដាយនាងបានឃើញកាបូបខ្លួនពេញចិត្ត ហើយក៏បានសួរទៅអ្នកលក់ប្រចាំការនៅហាងឱ្យយកវាមកបង្ហាញឱ្យគាត់មើល តែអ្វីដែលម្ដាយនាងទទួលបានគឺអ្នកលក់រូបនោះបានបដិសេធមិនបង្ហាញកាបូបនោះឱ្យគាត់មើលហើយ ថែមទាំងមើលមកម្ដាយនាងក្នុងន័យមិនឱ្យតម្លៃ។ ហើយនៅពេលមានភ្ញៀវដទៃចូលមកអ្នកលក់រូបនោះក៏បានទុកម្ដាយនាងចោល ហើយទៅរាក់ទាក់ជាមួយភ្ញៀវផ្សេង ដោយត្រូវគេទុកចោលប្រហែល ១០ នាទី ម្ដាយនាងក៏បានចេញពីហាងនោះ»។

Amjea បន្ថែមថា ៖ «ក្រោយដឹងរឿងខ្ញុំខឹងជាខ្លាំង ខ្ញុំដឹងថាជីវិតជាអ្នកលក់នៅក្នុងហាងវាមិនមែនជាការងាយស្រួលទេ តែត្រូវចាំថាអ្នកអាចមើលងាយខ្ញុំបាន តែហាមមើលងាយម្ដាយខ្ញុំ។ ពេលនោះខ្ញុំក៏សម្រេចថានាំម្ដាយខ្ញុំទៅហាងនោះម្ដងទៀតនៅថ្ងៃស្អែក»។

ថ្ងៃបន្ទាប់ Amjea ក៏បាននាំម្ដាយនាងទៅហាង Dior ដដែល ដោយនាងសម្រេចដើរទៅរកអ្នកលក់ផ្សេងក្នុងហាងឱ្យយកកាបូបដែលម្ដាយនាងពេញចិត្តមកឱ្យគាត់មើលតែម្ដង ដោយមិនរង់ចាំអ្នកលក់ដែលមើលងាយម្ដាយនាងមករាក់ទាក់សួរនាំនោះឡើយ។ អ្នកលក់ថ្មីនេះ គឺមានអត្តចរិកល្អដល់ថ្នាក់ម្ដាយ Amjea បានសរសើរពេញចិត្តជាខ្លាំង ហើយពួកនាងក៏សម្រេចចិត្តទិញកាបូបជាច្រើនម៉ាកតាមការណែនាំ។ មិនត្រឹមតែប៉ុណ្ណឹងអ្នកលក់រូបនោះក៏បានបម្រើសេវាទឹកក្ដៅត្រជាក់ កាហ្វេឱ្យនាង និង ម្ដាយនាងផងដែរ។ លុះពេលកាបូបនាងទិញខ្ចប់រួចរាល់ ទើបនាងឃើញអ្នកលក់ដែលមើលងាយម្ដាយនាងមកនិយាយដាក់អ្នកលក់ថ្មីនេះថា «អបអរសាទរដែលលក់បាន»។

ក្រោយឃើញរឿងនេះមហាជនជាច្រើនក៏បានចូលរួមបញ្ចេញមតិដោយលើកឡើងថា ៖ «មកទល់ពេលនេះការមើលងាយអ្នកទិញនៅតែកើតមាន», «Dior គួរអប់រំបុគ្គលិកឱ្យបានល្អជាងនេះ», «ហាងនៅអ៊ឺរ៉ុបភាគច្រើនមិនឱ្យតម្លៃភ្ញៀវអាស៊ី» ជាដើម៕

ប្រភព៖ Khaosod

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់