Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 កុំចាំមានបញ្ហាទើបស្ដាយក្រោយ! វិធីសាស្ត្រ ៨ យ៉ាង ការពារសុវត្ថិភាពលើបណ្ដាញអ៊ីនធឺណែត
បច្ចេកវិទ្យា សង្គម

កុំចាំមានបញ្ហាទើបស្ដាយក្រោយ! វិធីសាស្ត្រ ៨ យ៉ាង ការពារសុវត្ថិភាពលើបណ្ដាញអ៊ីនធឺណែត

អត្ថបទដោយ​៖ Muyly មករា ២០, ២០២៣

បច្ចេកវិទ្យាឌីជីថល និង បណ្តាញអ៊ីនធឺណែត បានក្លាយជាចលករបង្កើននូវផលិតកម្មការងារ ពាណិជ្ជកម្ម ទំនាក់ទំនង និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ ទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល បញ្ហាប្រឈមក៏បានកំពុងកើតឡើងជារៀងរាល់ថ្ងៃ ដោយជនខិលខូច ឬ ឧក្រិដ្ឋជន បានប្រើប្រាស់បច្ចេកវិទ្យាជាមធ្យោបាយក្នុងការប្រព្រឹត្តិអំពើល្មើស តួយ៉ាងការវាយប្រហារតាមបណ្តាញអ៊ីនធឺណែត អំពើឆបោកប្រាក់ អំពើលួចយកនូវទិន្នន័យ និង អំពើក្លែងអត្តសញ្ញាណ ជាដើម។

ទន្ទឹមទៅនឹងរឿងនេះ នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣ នេះ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានបង្ហាញវិធីសាស្ត្រចំនួន ៨ ដើម្បីការពារខ្លួនលើបណ្តាញអ៊ីនធឺណែត ដែលមានដូចជា ៖

១. ដំឡើង និង ធ្វើបច្ចុប្បន្នភាពកម្មវិធីកម្ចាត់មេរោគ ក្នុងឧបករណ៍បច្ចេកវិទ្យាដែលអ្នកកំពុងប្រើប្រាស់ (តួយ៉ាង៖ ម៉ាស៊ីនកុំព្យូទ័រ និង ទូរស័ព្ទដៃ)។

២. ដំឡើងកម្មវិធីជំនួយបន្ថែម និង ធ្វើការកំណត់តួនាទីផ្នែកសុវត្ថិភាព (Enable Security Settings) តួយ៉ាង៖ Security Plugins ក្នុងកម្មវិធី Browsers ឬ កម្មវិធីជញ្ជាំងភ្លើង (Firewall) ជាដើម។

៣. ប្រើប្រាស់លេខសម្ងាត់ដែលពិបាកទស្សទាយ និង ខុសៗគ្នា (Complex & Unique Passwords)។

សម្រាប់គណនីអ៊ីនធឺណែត (ឧទាហរណ៍៖ គណនីអ៊ីម៉ែល គណនីហ្វេសប៊ុក គណនីតេឡេក្រាម។ល។)

៤. ដំឡើងកម្មវិធីផ្ទៀងផ្ទាត់ (Multi-factor Authentication) ការពារគណនីអ៊ីនធឺណែត។

៥. ប្រុងប្រយ័ត្នការតភ្ជាប់ និង ប្រើប្រាស់បណ្តាញអ៊ីនធឺណែតសាធារណៈ (Public Internet/WiFi) ដោយត្រូវប្រើប្រាស់កម្មវិធី VPN ឬ បច្ចេកវិទ្យាកូដនីយកម្មជាជំនួយបន្ថែម (SSL/TLS)។

៦. ដំឡើងលេខសម្ងាត់ (Passcode) ការពារឧបករណ៍បច្ចេកវិទ្យាដែលអ្នកកំពុងប្រើប្រាស់។

៧. ធ្វើការចាកចេញ (Signout / Logout) ពីកម្មវិធីសហ្វវែរ ធ្វើការបិទតួនាទី «Save Password» និង លុប Cache ពីកម្មវិធី Browsers នៃឧបករណ៍បច្ចេកវិទ្យាដែលអ្នកបានប្រើប្រាស់រួមគ្នា។ ធ្វើការសិក្សាស្វែងយល់អំពីបច្ចេកទេសវិស្វកម្មបណ្តាញសង្គម និង ការពារខ្លួនកុំឱ្យធ្លាក់ក្នុងល្បិចកលផ្សេងៗ

៨. ធ្វើការកំណត់ និង គាំពារព័ត៌មានឯកជនភាព (Privacy) លើកម្មវិធីបណ្តាញទំនាក់ទំនងសង្គម៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់