![វក់រៀនសូត្រខ្លាំង មិនព្រមចូលសង្គមស្គាល់គេឯង មិនព្រមរៀបការ រហូតម្តាយអង្វរឱ្យឈប់រៀន](https://www.popular.com.kh/wp-content/uploads/2023/01/sr1-38.jpg)
វក់រៀនសូត្រខ្លាំង មិនព្រមចូលសង្គមស្គាល់គេឯង មិនព្រមរៀបការ រហូតម្តាយអង្វរឱ្យឈប់រៀន
កន្លងទៅថ្មីៗនេះ រឿងរ៉ាវរបស់នារីម្នាក់បាន និង កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅតាមបណ្តាញសង្គម ដែលនាងវក់ការសិក្សាខ្លាំង ខំប្រឹងរៀនដល់ថ្នាក់បណ្ឌិត មិនព្រមចូលសង្គម មិនខ្ចីនឹករឿងរៀបការ ដល់ថ្នាក់ម្តាយអង្វរឱ្យឈប់ ព្រោះរៀនច្រើនពេក។
រឿងរ៉ាវមួយនេះ បានកើតឡើងនាប្រទេសចិន ដែលស្រ្តីជាម្តាយបានរៀបរាប់ឱ្យដឹងថា កូនស្រីរបស់ខ្លួនរៀនពូកែណាស់ នាងបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតមកពីប្រទេសកាណាដា ហើយក៏បានត្រលប់មកធ្វើជាសាស្រ្តាចារ្យក្នុងប្រទេសកំណើតវិញ ខ្លួនពិតជាមានមោទនភាពមិនតិចឡើយ។ បើនិយាយរឿងជីវិតផ្ទាល់ខ្លួនវិញ កូនស្រីស្ទើរតែគ្មានពេលវេលាជាមួយមិត្តភក្តិឡើយ នាងមិនដើរលេងសប្បាយ ឬ ចេញទៅស្គាល់ជាមួយមនុស្សថ្មីនោះទេ នាងនៅតែផ្ទះដេកអានតែសៀវភៅប៉ុណ្ណោះ។
ហេតុនេះហើយទើបស្រ្តីជាម្តាយកើតការបារម្ភ ព្រោះកូនស្រីគិតតែពីរៀនមិនចេញទៅក្រៅខ្លះសោះ ជាពិសេសមិននឹកគិតគូរដល់រឿងបេះដូង រឿងរៀបការសោះឡើយ ទាំងដែលសម្រស់ក៏ស្រស់ស្អាតមិនធម្មតា។ យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវមួយនេះត្រូវបានចែកចាយចេញទៅ មានមហាជនជាច្រើនបាននាំគ្នាបញ្ចេញមតិផ្សេងៗគ្នា មានអ្នកខ្លះលើកឡើងថា កុំទៅខ្វល់ខ្វាយច្រើនធ្វើអ្វី នាងមានចំណេះដឹងប៉ុណ្ណេះហើយមិនខ្វះនោះទេអ្នកល្អៗដែលនឹងចូលមកនោះ ម្យ៉ាងទុកឱ្យនាងជាអ្នកសម្រេចចិត្តដោយខ្លួនឯងចុះ៕