កូនក្រមុំសម័យថ្មី! ថ្ងៃសង្សារមកចូលស្ដីដណ្ដឹង ដាក់ស្លាកមុខផ្ទះធំៗថាមិនយកថ្លៃទឹកដោះ
ជាធម្មតា យើងតែងសង្កេតឃើញថាពេលកូនកំលោះចូលស្ដីកូនក្រមុំ តែងត្រូវបានភាគីកូនក្រមុំបង្គាប់ថ្លៃទឹកដោះយ៉ាងច្រើនពីក្រុមគ្រួសារកូនកំលោះ ដើម្បីបញ្ជាក់ពីការដឹងគុណនៃការចិញ្ចឹមបីបាច់ថែរក្សានាង ហើយក៏ជាគោរពតាមទំនៀមទម្លាប់ប្រពៃណីពីបុរាណមក។
ក្នុងនោះប្រទេសចិន ក៏ជាប្រទេសមួយដែលនៅរក្សាទំនៀមទម្លាប់នេះបានយ៉ាងល្អ ប៉ុន្ដែថ្មីៗនេះមានរឿងគួរឱ្យចាប់អារម្មណ៍មួយបានផ្ទុះឡើង ក្រោយគ្រួសារកូនក្រមុំមួយ បានដាក់ស្លាកធំៗនៅមុខផ្ទះថ្ងៃកូនកំលោះចូលស្ដីដណ្ដឹង ដោយប្រកាសថាមិនយកថ្លៃបណ្ណាការ ហើយថែមទាំងឱ្យលុយទៅវិញចំនួន ២ ០៨០ ០០០ យ័ន (ប្រមាណ ៣១ ម៉ឺនដុល្លារ) ទៀត។
ដោយគ្រួសារកូនក្រមុំបានចេញមុខបញ្ជាក់មូលហេតុថា ៖ «គ្រួសារលោកមិនសូវខ្វល់ខ្វាយរឿងថ្លៃទឹកដោះនោះឡើយ ហើយក៏មិនចង់ឱ្យកូនកំលោះមានអារម្មណ៍ថាមានសម្ពាធនោះដែរ អ្វីដែលគាត់ចង់បានគឺកូនស្រីតែម្នាក់គត់របស់គាត់បានទទួលការស្រឡាញ់ និង ថែទាំយ៉ាងល្អនៅពេលរៀបការជាមួយបុរសដែលនាងស្រឡាញ់ ហើយនាងមិនទទួលបានការខកចិត្ត ឬ ធ្វើបាបណាមួយនោះឡើយ។ ចំពោះលុយដែលថែមឱ្យកូនកំលោះ នឹងយកមកប្រើសម្រាប់រៀបចំអាពាហ៍ពិពាហ៍ ដោយមិនបាច់ពិបាកក្នុងការសន្សំ ឬ ត្រូវទៅខ្ចីបំណុលគេនោះឡើយ»៕