(វីដេអូ) នារីម្នាក់រាំគ្រលែងចេញកាយវិការមិនសមរម្យ នៅមុខនាគកំពុងបំបួស ផ្ទុះការរិះគន់ព្រាត
កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គមថៃ ក្រោយនារីម្នាក់រាំគ្រលែងបង្ហាញកាយវិការមិនសមរម្យនៅចំពោះមុខនាគដែលកំពុងបំបួស ធ្វើឱ្យមានការរិះគន់ខ្លាំងៗពីសំណាក់មហាជន។
នៅក្នុងវីដេអូនោះគឺពេលរៀបដង្ហែនាគចូលវិហារ ហើយនារីម្នាក់ក្នុងឃ្លីបវីដេអូបានរាំដោយយករាងកាយទៅត្រដុសខ្លួននាគ ដែលជាកាយវិការមិនសមរម្យ និង ហាក់មើលងាយសាសនាជាខ្លាំង។
ក្រោយមកមហាជនជាច្រើនបានធ្វើការចែករំលែកពីគណនីមួយទៅគណនីមួយទៀត ដើម្បីធ្វើការវែកញែក និង រិះគន់ខ្លាំងៗ រហូតដល់បណ្ឌិតព្រះសង្ឃ Phra Phayom បានចេញមុខឆ្លើយតបថា ៖ «បើនារីម្នាក់នោះគាត់ទៅរាំក្នុងកម្មវិធីផ្សេង កន្លែងផ្សេងវាមិនជាបញ្ហានោះឡើយ តែនេះជាថ្ងៃបំបួសនាគ វាជាអំពើមិនសមរម្យជាខ្លាំង ហើយសម្ដែងថាមានទឹកចិត្តមិនបរិសុទ្ធ ជាពិសេសនាគដែលមកបួសក៏មិនបានតាំងធម៌ដោយចិត្តស្ងប់។ បើរឿងនេះកើតឡើងនៅវត្តរបស់អាត្មា អាត្មានឹងបណ្ដេញចេញទាំងនាង និង នាគ ដោយមិនបំបួសឱ្យនោះឡើយ។ នេះគឺជាមេរៀន និង ជាការព្រមានដល់អ្នកដែលមានបំណងមកបួសបន្ដទៀត បើសិនជារឿងនេះនៅកើតមាន ការខូចសីលធម៌ និង សាសនាកាន់តែអាក្រក់ឡើងជាមិនខាន។ សូមកុំយករូបភាពនេះផ្សព្វផ្សាយបន្ដទៀតអី ព្រោះវាមើលទៅមិនល្អ និងមើលងាយសាសនាខ្លាំងណាស់ គួរចែករំលែកអ្វីជាគំរូល្អដល់មនុស្សជំនាន់ក្រោយ»៕