គេរិះគន់ថា គូស្នេហ៍ខុសវ័យស្រឡាញ់គ្នាព្រោះលុយ ស្រាប់តែខាងស្រី ឆ្លើយតបវិញច្បាស់ៗមិនចាំស្អែក
នាពេលថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម TikTok បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និងអបអរសាទរដល់គូស្នេហ៍ស្រឡាញ់ភេទដូចគ្នា ដែលទើបភ្ជាប់ពាក្យយ៉ាងគគ្រឹកគគ្រេង នៅថ្ងៃទី ០៩ ខែមករា ដើមឆ្នាំ ២០២៣ ប្រកបដោយភាពផ្អែមល្ហែម និងកក់ក្ដៅជាខ្លាំង។
យ៉ាងណាមិញ ទាក់ទិនទៅនឹងរឿងរ៉ាវគូស្នេហ៍ដែលកំពុងតែទទួលបានការចាប់អារម្មណ៍នេះ មានអ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះបញ្ចេញមតិលើគូស្នេហ៍ខាងលើថា ៖ «មុខមាត់ប្អូនស្រីពិតជាស្រស់ស្អាតណាស់ ម្ដេចបានដាច់ចិត្តធ្វើបាបគាត់អ៊ីចឹង។ មើលទៅគាត់ដូចមិនសូវត្រេកអរសោះ ប្រយ័ត្នមានកម្មពារណា កម្មមិនចាំជាតិក្រោយទេ»។
ចំពោះរឿងនេះ ស្ត្រីដែលជាម្ចាស់កម្មវិធីចូលរោងជ័យជាមួយមនុស្សជាទីស្រឡាញ់ថ្មីថ្មោង បានឆ្លើយតបទៅវិញ យ៉ាងច្បាស់ៗដូចនេះថា ៖ «ពូគិតថាឱ្យតែគេស្រលាញ់ប្ដីចាស់ ដឹងតែបោកលុយប្ដីហ្នឹងរហូតមែន។ ខ្ញុំស្រលាញ់គ្នា ចិត្តនឹងចិត្តណាពូ ខ្ញុំមិនដែលគិតរឿងលុយជាមួយគាត់ទេ អ៊ីចឹងពូកុំភ័យ ខ្ញុំគ្មានកម្មពៀរអីទេ»៕