ស្នេហ៍ពិតមិនប្រកាន់វ័យ! គូស្នេហ៍ GL មួយគូ ដឹកដៃគ្នាភ្ជាប់ពាក្យ ផ្ទុះផ្អើលកក្រើកពេញ TikTok
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម TikTok នាពេលថ្មីៗនេះ បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង អបអរសាទរដល់គូស្នេហ៍ស្រឡាញ់ភេទដូចគ្នា ដែលទើបភ្ជាប់ពាក្យយ៉ាងគគ្រឹកគគ្រេង នៅថ្ងៃទី ០៩ ខែមករា ដើមឆ្នាំ ២០២៣ កន្លងទៅនេះ។
ជាក់ស្ដែង តាមរយៈគណនី TikTok របស់កូនក្រមុំ បានបង្ហាញពីវីដេអូផ្អែមល្ហែម និង កក់ក្ដៅរវាងអ្នកទាំងពីរ រហូតបានចាប់ដៃគ្នាចូលរោងពិធីភ្ជាប់ពាក្យ ស័ក្តិសមជាគូស្នេហ៍ច្បាស់លាស់នឹងគ្នាយ៉ាងមានក្ដីសុខ។
ទន្ទឹមទៅនឹងការសរសើរ ស្រាប់តែមានអ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះបញ្ចេញមតិលើគូស្នេហ៍ខាងលើថា ៖ «ចែស្អាតណាស់ម៉េចបានទៅអ៊ីចឹង» ទើបកូនក្រមុំធ្វើការឆ្លើយតបវិញថា ៖ «អរគុណអូនដែលសរសើរបងស្អាត ហើយធ្វើម៉ិចបើព្រហ្មលិខិតកំណត់ឱ្យបងស្រឡាញ់មនុស្សស្រីដូចគ្នាហើយ បងមិនដឹងកែចរិតឱ្យមកស្រឡាញ់មនុស្សប្រុសវិញម៉ិចទេ»៕