មកស្គាល់ អភិបាលស្រុកបន្ទាយស្រីថ្មី ទើបចូលកាន់តំណែងជំនួសលោក ឃឹម ហ្វីណង់
រដ្ឋបាលស្រុកបន្ទាយស្រី នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ បានបញ្ជាក់ពីពិធីផ្ទេរភារកិច្ច និង ប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកបន្ទាយស្រី នៃខេត្តសៀមរាប នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៣ នៅសាលាស្រុកបន្ទាយស្រី។
តាមរយៈពិធីប្រកាសចូលកាន់មុខតំណែង លោក រិន ឡូត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យតែងតាំងជាអភិបាលស្រុកបន្ទាយស្រីជំនួសលោក ឃឹម ហ្វីណង់ ដែលបានទទួលភារកិច្ចថ្មី ជាអភិបាលរងខេត្តសៀមរាប។
គួរឱ្យដឹងផងដែរថា លោក រិន ឡូត ធ្លាប់ជាអភិបាលរងស្រុកក្រឡាញ់ ឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ ៥ និង បច្ចុប្បន្នទទួលតំណែងជាអភិបាលស្រុកបន្ទាយស្រីថ្មី ទទួលតំណែងតាមរយៈពិធីប្រកាស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប៕