ដាក់អាវភ្លៀងតាមខ្លួនផង! កម្ពុជា អាចនឹងមានភ្លៀងធ្លាក់នៅតាមតំបន់ទាំងនេះ
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៣ ឱ្យបានដឹងថា កម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតពីខ្សោយទៅមធ្យម។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
១. តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
– នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ខណ:ធាតុអាកាសអាចចុះត្រជាក់ក្នុងកម្រិតខ្សោយនា ពេលព្រឹក។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
– នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ៕
សូមអានសេចក្ដីប្រកាសនៅខាងក្រោមនេះ ៖