ស្រួលណាស់! ចង់បានបណ្ណបើកបរអន្តជាតិអាចប្រើបាននៅ ៩៩ ប្រទេស គឺធ្វើតាមរបៀបនេះ និងចំណាយអស់ប៉ុណ្ណេះ!
ក្រសួងសារធារណការ និង ដឹកជញ្ជូនបានលើកឡើងថា បណ្ណអនុញ្ញាតបើកបរអន្តរជាតិ ដែលចេញដោយព្រះរាជាណាចក្រកម្ពុជា គឺជាកូនសៀវភៅដែលមានទំហំ ១៤៨ x ១០៥ មីលីម៉ែត្រ មានសុពលភាពរយៈពេល ១ ឆ្នាំ។
ដោយឡែក សម្រាប់អ្នកដែលចង់បានបណ្ណបើកបរអន្តរជាតិនេះ លោកអ្នកគ្រាន់តែយកបណ្ណបើកបរជាតិរបស់លោកអ្នកទៅប្ដូរបានជាការស្រេច ហើយឯកសារចាំបាច់ភ្ជាប់ទៅជាមួយមានដូចជា ៖
១. បណ្ណបើកបរ (ច្បាប់ដើម)
២. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លង ដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) ឬ លិខិតឆ្លងដែន (ចំពោះជនបរទេស)
៣. រូបថតខ្នាត ៤.៥ x ៤.៥ ផ្ទៃពណ៌ ស ចំនួន ៤ សន្លឹក
គួរបញ្ជាក់ដែរថា ចំណែកឯកម្រៃសេវាបណ្ណបើកបរអន្តរជាតិ គឺចំនួន ២៥០ ០០០ (ម្ភៃប្រាំម៉ឺនរៀល) ហើយអាចយកទៅប្រើប្រាស់ ដោយមានការទទួលស្គាល់នៅក្នុងបណ្ដាប្រទេសហត្ថលេខីនៃអនុញ្ញាស្ដីពីចរាចរណ៍ផ្លូវគោក (ចំនួន ៩៩ ប្រទេស) ទីក្រុងសឺណែវ ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ១៩៤៩៕
ប្រភព៖ ក្រសួង សាធារណការ និង ដឹកជញ្ជូន