Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ដល់-ក! វៀតណាម ប្រកាសរកឃើញវីរុសប្រភេទថ្មី XBB របស់អូមីក្រុង ឆ្លងលឿនហើយអាចគេចផុតពីប្រព័ន្ធស៊ាំរាង្គកាយ
កូវីដ សង្គម

ដល់-ក! វៀតណាម ប្រកាសរកឃើញវីរុសប្រភេទថ្មី XBB របស់អូមីក្រុង ឆ្លងលឿនហើយអាចគេចផុតពីប្រព័ន្ធស៊ាំរាង្គកាយ

អត្ថបទដោយ​៖ Pandaa មករា ៥, ២០២៣

ប្រភេទវីរុស Omicron ថ្មី មានឈ្មោះថា XBB ដែលត្រូវបានគេជឿថាមាន ការឆ្លងខ្លាំង និង មានសមត្ថភាពអាចគេចផុតពីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំក្នុងរាងកាយ គឺត្រូវបានគេរកឃើញនៅក្នុងទីក្រុង ហូជីមិញ ប្រទេសវៀតណាម។

កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ មន្ទីរពេទ្យពិនិត្យជំងឺត្រូពិកនៅក្នុងទីក្រុងហូជីមិញ បានធ្វើការបញ្ជាក់ពីវត្តមានរបស់វីរុសប្រភេទថ្មីនៃជំងឺកូវីដ-១៩ នេះ នៅពេលដែលបានធ្វើតេស្តរកកូវីដ-១៩ ក្នុងចំណោមអ្នកជំងឺប្រមាណ ៥២៦ នាក់។ នេះគឺជាលើកទីមួយហើយដែលប្រទេសវៀតណាម បានកត់ត្រាជាផ្លូវការនូវវត្តមានវីរុសប្រភេទថ្មីនៃជំងឺកូវីដ-១៩ នេះ។

យ៉ាងណាមិញ វីរុស XBB ត្រូវបានរកឃើញជាលើកដំបូងកាលពីខែសីហា ឆ្នាំ ២០២២ កន្លងទៅ ហើយក្នុងរយៈពេល ៤ ខែកន្លងមកនេះ វាក៏បានរីករាលដាលដល់ប្រទេស និង ដែនដីប្រហែលជា ៧០ កន្លែង។ ឯអង្គការសុខភាពពិភពលោក WHO បាននិយាយថា វីរុសប្រភេទថ្មី XBB ក៏ដូចទៅនឹងវីរុស XBB.1.5 ដែរ។

ដោយឡែក ករណីជំងឺកូវីដ-១៩ ទាំងអស់នៅឯសហរដ្ឋអាមេរិក គឺត្រូវបានគេរកឃើញមានវីរុសប្រភេទ XBB ចំនួន ៤៤ ភាគរយ ហើយក៏កំពុងបង្កឱ្យមានរលកឆ្លងថ្មីនៅតំបន់អាស៊ីមួយចំនួនរួមទាំងប្រទេសឥណ្ឌា និង សិង្ហបុរី កាលពីខែតុលាឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ នាយកដ្ឋានសុខាភិបាលទីក្រុងហូជីមិញបាននិយាយថា ស្ថានភាពកូវីដ-១៩ បច្ចុប្បន្ន នៅតែស្ថិតក្រោមការគ្រប់គ្រង ដោយសារតែវ៉ាក់សាំងអាចការពារពីករណីធ្ងន់ និង ការស្លាប់បាន៕

ប្រភព៖ VN Express

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់