Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 គ្មានសម្ភារនិយមឡូយឆាយ តែអ្នកផលិតមាតិកា ២ រូប ថតវីដេអូចម្អិនម្ហូបបែបស្រុកស្រែ មានអ្នកមើលខ្ទង់លាន
យើងធ្វើបាន សង្គម

គ្មានសម្ភារនិយមឡូយឆាយ តែអ្នកផលិតមាតិកា ២ រូប ថតវីដេអូចម្អិនម្ហូបបែបស្រុកស្រែ មានអ្នកមើលខ្ទង់លាន

អត្ថបទដោយ​៖ Muyly មករា ៧, ២០២៣

ជារឿងដ៏គួរឱ្យស្ញប់ស្ញែង និង ស្ញើចសរសើរបំផុត នូវការរកឃើញខ្លួនឯងដ៏ពិតនៃអ្នកផលិតមាតិកាវីដេអូបែបស្រុកស្រែចំនួន ២ រូបនៅកម្ពុជា ដោយពួកគាត់ពុំមានសម្ភារនិយមឡូយឆាយបង្ហាញអ្នកទស្សនានោះទេ តែអាចឆាបឆក់បេះដូងអ្នកលេងបណ្ដាញសង្គមឱ្យទស្សនាមិនជិនណាយ តាមរយៈវីដេអូធ្វើម្ហូបបែបស្រុកស្រែចម្ការ និង របៀបរបបរស់នៅស្រុកស្រែយ៉ាងមានក្ដីសុខគួរជាទីទាក់ទាញ។

ជាក់ស្ដែងអ្នកផលិតមាតិកាទាំង ០២ រូបមានដូចជា ៖

១. ឆម ស្រីផាច

ជាកូនអ្នកខេត្តបន្ទាយមានជ័យ យុវតី ឆម ស្រីផាច កំពុងធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍តាមរយៈមាតិការវីដេអូធ្វើម្ហូបបែបស្រុកស្រែ រហូតមានអ្នកទស្សនាខ្ទង់លាននាក់។ យុវតីរូបនេះ បានដាក់ចិត្តដាក់កាយផលិតមាតិកាវីដេអូជាច្រើន ដូចជាការធ្វើម្ហូបផ្សេងៗ រុករករបស់ធម្មជាតិហូប និង វីដេអូជាច្រើនទៀតនៅតាមជនបទបែបស្រុកស្រែចំការ ធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថាស្រស់ស្រាយ និង ចូលចិត្តទស្សនាក្រៃលែង។

អ្វីដែលកាន់តែពិសេសទៀតនោះ កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ ផេករបស់យុវតីខាងលើដែលមានឈ្មោះ Chhom Sreypach មានអ្នកតាមដានដល់ទៅមួយលាននាក់ ជាកត្តាលើកទឹកចិត្តឱ្យយុវតីរូបនេះ ផលិតវីដេអូបែបស្រុកស្រែបន្តទៀត គ្រាន់បម្រើអារម្មណ៍សាធារណជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គមផងដែរ។

២. ពូ លី

មិនខុសពីយុវតី ស្រីផាច ប៉ុន្មានទេ តាមរយៈផេកដែលមានឈ្មោះ ពូ លី ក៏និយមធ្វើវីដេអូធ្វើម្ហូបប្លែកៗ បែបស្រុកស្រែដូចគ្នាផងដែរ ខុសត្រង់តែថាមាតិការរបស់លោកមានភាពកំប្លែង និង លេងសើចច្រើនជាងបន្តិច។

ទន្ទឹមនោះ តាមរយៈវីដេអូដែល ពូ លី ផលិតជូនអ្នកលេងបណ្ដាញសង្គមទស្សនា គេសង្កេតឃើញថា មានការកាត់តពោរពេញទៅដោយទេព្យកោសល្យ និង ផ្ដើមសាច់រឿងនៅក្បាលវីដេអូឥតសាំញ៉ាំនោះឡើយ ជាភាពទាក់ឱ្យអ្នកទស្សនាកម្សាន្តសើចសប្បាយ រហូតវីដេអូមានចំនួនអ្នកមើលដល់ទៅរាប់លានដងផងដែរ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់