ក្រោយហត់នឿយជាមួយកាតព្វកិច្ចក្នុងឆ្នាំចាស់កន្លងមក ឈានចូលមកដល់ឆ្នាំថ្មី ជាពេលវេលាបើកទំព័រជីវិតថ្មី ប្រិយមិត្តគួរតែចំណាយពេលវេលាសាកថ្មជីវិតជាមួយមនុស្សជុំវិញខ្លួន ក៏ដូចជាមនុស្សជាទីស្រឡាញ់ តាមរយៈការធ្វើដំណើរតាមរមណីយដ្ឋាននានា គ្រាន់កម្សាន្តអារម្មណ៍ ក៏ដូចជាបង្កើនភាពស្និទ្ធស្នាល និង កក់ក្ដៅ ជាដើម។
ទន្ទឹមទៅនឹងការធ្វើដំណើរកម្សាន្តនោះទៀតសោត ថ្ងៃនេះ «ប្រជាប្រិយ» សូមណែនាំប្រិយមិត្តនូវការធ្វើដំណើរតាមរយៈរថភ្លើង សម្រាប់ដំណើរកម្សាន្តឆ្នាំថ្មីនេះ ខណៈបើតាម Royal Railway នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២ ថ្មីៗនេះ បានចេញតម្លៃសំបុត្រមកបែបនេះ ៖
សម្រាប់ខ្សែរអ្នកដំណើរម៉ោង 07:00 ព្រឹក ឆ្ពោះទៅកាន់ខេត្តនានា មានដូចជា
– ភ្នំពេញ » តាកែវ ម៉ោងចេញ 07:00 ព្រឹក ម៉ោងដល់ 08:40 ព្រឹក $6/នាក់
– ភ្នំពេញ » កែប ម៉ោងចេញ 07:00 ព្រឹក ម៉ោងដល់ 10:30 ព្រឹក $8/នាក់
– ភ្នំពេញ » កំពត ម៉ោងចេញ 07:00 ព្រឹក ម៉ោងដល់ 10:40 ព្រឹក $9/នាក់
– ភ្នំពេញ » កំពង់សោម ម៉ោងចេញ 07:00 ព្រឹក ម៉ោងដល់ 12:40 ថ្ងៃត្រង់ $10/នាក់៕
សម្រាប់តម្លៃសំបុត្រទៅតាមខេត្តនានា តាមពេលវេលាផ្សេងៗ ប្រិយមិត្តអាចមើលលម្អិតនៅតារាងខាងក្រោម ៖