ចែកគ្នាដឹង! អាវុធហត្ថ ជ្រើសរើសយោធិនជាច្រើនរូប ចែកពាក្យចាប់ពីថ្ងៃ ៥ មករា ខានស្អែកនេះ
ប្រធានអនុគណៈកម្មការ ជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ថ្មីៗនេះបានចេញសេចក្តីជូនដំណឹងដល់សិស្ស និស្សិត យុវជន ទាំងអស់ឱ្យបានជ្រាបថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការជ្រើសរើសយោធិន កងរាជអាវុធហត្ថដើម្បីចូលហ្វឹកហ្វឺន ដើម្បីបំពេញក្របខណ្ឌឱ្យកងរាជអាវុធហត្ថ ។
អាស្រ័យហេតុនេះ ចំពោះអ្នកដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និង ឧត្តម គតិក្នុងការបម្រើជាតិមាតុភូមិ អាចអញ្ជើញទំនាក់ទំនង និង ទទួលយកឯកសារ (ដោយឥតគិតប្រាក់) និង ដាក់ពាក្យសុំចុះឈ្មោះនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង ២៥ តាមអាសយដ្ឋានដែលសាមីខ្លួនរស់នៅ រៀងរាល់ពេលម៉ោងធ្វើការ តាមកាលបរិច្ឆេទដូចខាងក្រោម៖
-ចែកពាក្យ ចាប់ពីថ្ងៃ ៥ ខែមករា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣
-ទទួលពាក្យ ចាប់ពីថ្ងៃ ៩ ខែមករា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣
ទន្ទឹមនោះ ចំពោះបេក្ខជនដែលស្ម័គ្រចិត្តចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ត្រូវមានលក្ខណសម្បត្តិ និង លក្ខខណ្ឌកំណត់ដូចតទៅ៖
១. សញ្ញាតិខ្មែរ ភេទប្រុស (នៅលីវ)
២. មានអាយុពី ១៨ (ដប់ប្រាំបី) ឆ្នាំ ដល់ ២៥ (ម្ភៃប្រាំ) ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ
៣. មានកាយសម្បទា និង មានសុខភាពល្អ
៤. មិនធ្លាប់ត្រូវបានតុលាការផ្ដន្ទាទោស
៥. មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬ លិខិតបញ្ជាក់ការសិក្សា ឬ សមមូលសញ្ញាបត
៦. មានកម្ពស់ចាប់ពី ១,៧០ ម (មួយម៉ែត្រចិតសិប) ឡើងទៅ
៧. ត្រូវឆ្លងកាត់ការត្រួតពិនិត្យ លក្ខណសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាព៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖