ចែកគ្នាដឹងពន្ធប្រាក់ខែថ្មី! នេះគឺជាអត្រាពន្ធប្រាក់ខែឆ្នាំថ្មី ២០២៣ ដែលពន្ធដារបានប្រកាសចេញ
កាលពីពេលកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពី តារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និង តារាងភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ ដែលអគ្គនាយកដ្ឋានពន្ធដារ និងអនុវត្តចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៣ តទៅ។
យោងតាមអនុក្រឹត្យ ស្ដីពី តារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និង តារាងភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ ដែលអគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២
មាត្រ ៤.- តារាភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ
អនុលោមតាមមាត្រា ៤៧ ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ និយោជិតនិវាសនជនត្រូវជាប់ពន្ធលើប្រាក់បៀវត្សប្រចាំខែ និង ត្រូវបានកាត់ទុកដោយនិយោជកតាមអត្រាកំណើនតាមថ្នាក់ដូចមានចែងខាងក្រោម ៖
– ពី ០ ៛ ដល់ ១ ៥០០ ០០០ ៛ (មួយលានប្រាំសែនរៀល) អត្រាពន្ធ ០%
– ពី ១ ៥០០ ០០១ ៛ (មួយលានប្រាំសែនរៀល) ដល់ ២ ០០០ ០០០៛ អត្រាពន្ធ ៥%
– ពី ២ ០០០ ០០១ ៛ (ពីរលានរៀល) ដល់ ៨ ៥០០ ០០០៛ (ប្រាំបីលានប្រាំសែនរៀល) អត្រាពន្ធ ១០%
– ពី ៨ ៥០០ ០០១ ៛ (ប្រាំបីលានប្រាំសែនរៀល) ដល់ ១២ ៥០០ ០០០៛ (ដប់ពីរលានប្រាំសែនរៀល) អត្រាពន្ធ ១៥%
– លើសពី ១២ ៥០០ ០០០ ៛ (ដប់ពីរលានប្រាំសែនរៀល) អត្រាពន្ធ ២០%៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖