ប្រាប់តគ្នាផង! ចាប់ពីថ្ងៃ ២៧ នេះ នៅសាលាបឋមច្បារអំពៅទី ១ មានពិនិត្យសុខភាពភ្នែក ឥតគិតលុយ ៣ ថ្ងៃពេញ
រដ្ឋបាលសង្កាត់វាលស្បូវ នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អំពីការចូលរួមពិនិត្យភ្នែកដោយឥតគិតថ្លៃ។
តាមរយៈរដ្ឋបាលសង្កាត់ បានឱ្យដឹងថា មូលនិធិហ្វ្រេដហូឡូកម្ពុជា បានចុះមកពិនិត្យសុខភាពភ្នែក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ខែធ្នូនេះ ដល់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ នៅសាលាបឋមសិក្សាច្បារអំពៅទី ១ ដោយកំណត់យកចំនួន ២៥០ នាក់ ក្នុង ១ ថ្ងៃ៕
ប្រភព ៖ រដ្ឋបាលសង្កាត់វាលស្បូវ