ថែសុខភាពផង! ចាប់ពីស្អែកទៅ ៤ ខេត្តនេះ អាចចុះត្រជាក់រង្វង់ជាង ១០អង្សា នៅពេលព្រឹក និង យប់
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២៨ ខែធ្នូ ដល់ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ ឱ្យបានដឹងថា កម្ពុជាបន្តទទួលរងឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) នៅក្នុងកម្រិតបង្ហូរ និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
១. តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣២ °C
– ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតមធ្យម។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ១៥-១៩ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣២ °C
– ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតបង្គួរ។ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៥-១៧°C នាពេលព្រឹកនិងយប់។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C
– អាកាសធាតុចុះត្រជាក់ក្នុងកម្រិតខ្សោយ៕
សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងនៅខាងក្រោម ៖