មើលមួយភ្លែតស្មានដើម Christmas មានលម្អភ្លើងពណ៌ស្អាតៗ ដល់មើលយូរៗទៅចង់ផ្ញារជើងតូង
ខណៈរដូវកាលនេះ គឺជារដូវកាលបុណ្យ Christmas ព្រមទាំងជិតដាច់ផងនោះ ទើបមើលទៅគ្រប់ទីកន្លែងសុទ្ធតែមានការតុបតែងយ៉ាងស្រស់ស្អាត មានភ្លើងពណ៌ទាក់ទាញ ពោលគឺមើលទៅស្រស់ស្រាយត្រៀមទទួលឆ្នាំថ្មីតែម្តង។
យ៉ាងណាមិញ ទាក់ទងនឹងការតុបតែងនេះ ថ្មីៗនេះមានរូបភាពប៉ុន្មានសន្លឹកដែលត្រូវបានផុសដោយ National Geographic Thailand បាន និង កំពុងតែធ្វើឱ្យមហាជនចាប់អារម្មណ៍ ព្រមទាំងអស់សំណើចលាន់ពេញបណ្តាញសង្គម។
រូបភាពទាំងនេះ គឺបង្ហាញឱ្យឃើញពីការតុបតែងភ្លើងពណ៌ទៅលើចេតិយ ទីងមោង រានទេវតា និង ដើមឈើ ដែលបញ្ចេញពន្លឺភ្លឺផ្លេកកណ្តាលបរិយាកាសងងឹតស្លុប មើលមួយភ្លែតទៅសឹងច្រឡំនឹងដើម Christmas ទៅហើយ។ យ៉ាងណាមិញ កាលបើឃើញរូបភាពទាំងនេះហើយ មហាជនពិតជាទប់សំណើចមិនបានឡើយ ព្រោះលេងសុទ្ធតែតុបតែងភ្លើងពណ៌ ចំរដូវកាលគ្រីស្មាសបែបនេះ អ្នកធ្វើពិតជាប៉ិនប្រសព្វរកនឹកពិតមែន៕