ពូកែណាស់! អ្នក Make Up ខ្មែរវ័យក្មេងម្នាក់ ផាត់មុខតែងខ្លួនតាមតួអង្គ «Ronal» ក្នុងរឿង Avatar ដូចបេះបិទ
ខ្សែភាពយន្ដរឿង «Avatar: The Way of Water» ឬ «Avatar វិថីមហាសាគរ» ជាកំពូលភាពយន្តដ៏ល្បីល្បាញស្ទើរពាសពេញពិភពលោក។
យ៉ាងណាមិញ មួយរយៈមុនបណ្ដាអ្នកនិយមលេងអ៊ីនធឺណេត បានធ្វើការចែកចាយរូបភាពរបស់កំពូលអ្នក Make Up ខ្មែរមួយរូបបានផាត់មុខ និង តុបតែងខ្លួនឯងតាមតួអង្គ «RONAL» ដែលសម្តែងដោយនាង Kate Winslet ក្នុងរឿង Avatar ដូចសឹងតែបេះហើយយកមកបិទតែម្ដង។
អ្នកផាត់មុខដ៏ជំនាញមួយរូបនោះមានឈ្មោះថា Jesub Dolibop ជាជនជាតិខ្មែរ មានវ័យ ១៩ ឆ្នាំ ដែលរូបគេមានដុង និង មានចំណង់ចំណូលចិត្តផាត់មុខដោយខ្លួនឯងតាំងពីក្មេងមកម្ល៉េះ។
Jesub បានលម្អិតបន្ថែមថា ក្នុងរូបភាពមួយនោះចំពោះទំហំភ្នែកគេបាន Edit បន្ថែមដើម្បីឱ្យកាន់តែដូចតួអង្គ រីឯត្រចៀក និង គ្រឿងអលង្ការគឺគេបានច្នៃដោយខ្លួនឯងផ្ទាល់។ អ្វីដែលធ្វើឱ្យរូបគេស្រឡាញ់ពេញចិត្ត និង ចង់តែងខ្លួនតាមតួអង្គ RONAL នោះគឺត្រង់នាងកាច ឆ្នាស ហើយសំខាន់ទៅទៀតនោះគឺហ៊ានចូលចម្បាំងទាំងមានផ្ទៃពោះថែមទៀតផង។
គួរឱ្យដឹងផងដែរថា Jesub ក៏ធ្លាប់ផាត់មុខដូចទៅនឹងតួអង្គ និង តាមទិដ្ឋភាពទូទៅជាច្រើនដងផងដែរ ហើយស្នាដៃរបស់អ្នកជំនាញវ័យក្មេងមួយរូបនេះ ត្រូវបានមហាជនជាច្រើនសរសើរ និង ស្ញប់ស្ញែងខ្លាំងចំពោះថ្វីដៃដ៏ល្អមួយនេះ ដោយសារតែវាជាទេពកោសល្យដ៏កម្រមួយដែលមានអ្នកដែលអាចនឹងធ្វើបាន៕