សេវទុកទៅ! ឆ្ងល់រឿងអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អាចទាក់ទងលេខនេះ មាន ២៥ ខេត្ត-ក្រុង
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២ នេះ បានជម្រាបជូនលេខទូរស័ព្ទរបស់លោកស្នងការរង នៃស្នងការដ្ឋាននគរបាល តាមបណ្តារាជធានី ខេត្តទាំង ២៥ និង នាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការិយាល័យគ្រប់គ្រងការស្នាក់នៅ ព្រមទាំងនាយកដ្ឋានជំនាញ។
ការផ្ដល់ជូននូវលេខទូរសព្ទទាំងនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋ ធ្វើការទំនាក់ទំនងដោយផ្ទាល់ នៅពេលដែលមានបញ្ហា ឬ ចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងការផ្តល់ ការទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និង សៀវភៅស្នាក់នៅ ឬ សៀវភៅគ្រួសារ៕
ខាងក្រោមនេះជាលេខទូរសព្ទសម្រាប់ទំនាក់ទំនង ៖