Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 សរសើរចេញពីចិត្ត! កូនខ្មែរ ២ រូប ពូកែធ្វើមាតិកាវីដេអូប្លែកៗ កំពុងផ្ទុះល្បីពេញបណ្ដាញសង្គម
យើងធ្វើបាន សង្គម

សរសើរចេញពីចិត្ត! កូនខ្មែរ ២ រូប ពូកែធ្វើមាតិកាវីដេអូប្លែកៗ កំពុងផ្ទុះល្បីពេញបណ្ដាញសង្គម

អត្ថបទដោយ​៖ Muyly ធ្នូ ១៤, ២០២២

កូនខ្មែរ ២ រូប មកពីខេត្តផ្សេងៗគ្នា កំពុងធ្វើឱ្យមហាជនស្ញើចសរសើរនូវទេពកោសល្យពិសេសរបស់ពួកគេ ក្រោយសមិទ្ធផលនៃស្នាដៃទាំងនោះ ត្រូវបានអ្នកលេងបណ្ដាញសង្គមចែករំលែកបន្តគ្នាព្រោងព្រាត និង ផ្ទុះល្បីរហូតដល់គេនិយមយកពាក្យក្នុងវីដេអូទៅនិយាយបន្តគ្នាទៀតផង។ ជាក់ស្ដែង កូនខ្មែរទាំង ២ រូប ដែលកំពុងមានមាតិកាវីដេអូផ្ទុះល្បីលើបណ្ដាញសង្គម មានដូចជា ៖

១. ម្ចាស់មាតិកាវីដេអូតុក្កតា «ស៊ូត»

នៅពីក្រោយសំណើចរបស់ប្រិយមិត្តដែលនិយមតាមដានតុក្កតា «ស៊ូត» កំពុងផ្ទុះល្បីលើបណ្ដាញសង្គម គឺកើតចេញពីការបញ្ចូលសំឡេងដោយកំលោះសង្ហាពូកែវោហារមួយរូបមានឈ្មោះថា សុភា មកពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

បើក្រឡេកទៅមើលពីវិធីនៃការកាត់ត ឬ បញ្ចូលសំឡេងវិញ យុវជន សុភា បានបញ្ជាក់ថា លោកគ្រាន់តែប្រើតាមកម្មវិធីធម្មតាក្នុងទូរស័ព្ទតែប៉ុណ្ណោះ ហើយមិនមានភាពសាំញុំានោះឡើយ អ្វីដែលត្រូវការគឺត្រឹមតែថ្វីមាត់បញ្ចូលសំឡេងតែប៉ុណ្ណោះ។

២. ម្ចាស់មាតិកាវីដេអូធ្វើម្ហូបបែបស្រុកស្រែ

យុវតី ឆម ស្រីផាច កូនអ្នកខេត្តបន្ទាយមានជ័យ កំពុងធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាផ្ទុះការចាប់អារម្មណ៍ តាមរយៈមាតិការវីដេអូធ្វើម្ហូបបែបស្រុកស្រែ រហូតមានអ្នកទស្សនាខ្ទង់លាននាក់។

យុវតីរូបនេះ បានដាក់ចិត្តដាក់កាយផលិតមាតិកាវីដេអូជាច្រើន ដូចជាការធ្វើម្ហូបផ្សេងៗ រុករករបស់ធម្មជាតិហូប និង វីដេអូជាច្រើនទៀតនៅតាមជនបទបែបស្រុកស្រែចំការ ធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថាស្រស់ស្រាយ និង ចូលចិត្តទស្សនាក្រៃលែង។

អ្វីដែលកាន់តែពិសេសទៀតនោះ កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ ផេករបស់យុវតីខាងលើដែលមានឈ្មោះ Chhom Sreypach មានអ្នកតាមដានដល់ទៅមួយលាននាក់ ជាកត្តាលើកទឹកចិត្តឱ្យយុវតីរូបនេះ ផលិតវីដេអូបែបស្រុកស្រែបន្តទៀត គ្រាន់បម្រើអារម្មណ៍សាធារណជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គមផងដែរ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់