នេះជាបន្ទប់សណ្ឋាគារទាំង ១០ ដែលថ្លៃជាងគេលើលោក គេងមួយយប់ ១៥ ម៉ឺនដុល្លារក៏មាន
តើអ្នកធ្លាប់ឆ្ងល់ទេថា តើសណ្ឋាគារដែលថ្លៃជាងគេក្នុងលោកមានអ្វីខ្លះ? ជាធម្មតាបន្ទប់តម្លៃថ្លៃអាចរាប់ចាប់ពី ២០០ ទៅ ៥០០ ដុល្លារ អាចថាថ្លៃបំផុតហើយសម្រាប់មនុស្សទូទៅ ប៉ុន្តែក្នុងអត្ថបទនេះ បន្ទប់សណ្ឋាគារទាំងនេះ គឺមានតម្លៃចាប់ពី ២៨០០ ដុល្លារឡើងទៅ ដែលជាប្រភេទ penthouse ដ៏ប្រណីត អាចមើលឃើញទេសភាពទីក្រុងដ៏អស្ចារ្យ។ ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះនៃសណ្ឋាគារប្រណីតបំផុត និង ថ្លៃបំផុតទាំង ១០ នៅលើពិភពលោក។
១. Lover’s Deep – Luxury Submarine Hotel
សណ្ឋាគារ Lover’s Deep Luxury Submarine Hotel គឺជាសណ្ឋាគារដែលថ្លៃជាងគេបំផុតក្នុងពិភពលោកគឺ ១៥០ ០០០ ដុល្លារក្នុងមួយយប់ ព្រោះទីនេះ វាតម្រូវឱ្យអ្នកចុះទៅក្រោមទឹក។ សណ្ឋាគារនេះ មានលក្ខណៈជានាវាមុជទឹក មានទីតាំងនៅ St. Lucia ហើយក៏អាចធ្វើដំណើរជុំវិញតំបន់ Caribbean ដើម្បីបំពេញតម្រូវការភ្ញៀវរបស់ខ្លួនបានទៀតផង។
២. Empathy Suite – The Palms
តម្លៃស្នាក់នៅទីនេះគឺ ១០០ ០០០ ដុល្លារក្នុងមួយយប់ ដោយបន្ទប់ Empathy Suite នៅ The Palms នាទីក្រុង Las Vegas គឺជាសណ្ឋាគារថ្លៃបំផុតលំដាប់ទី ២ នៅលើពិភពលោក។ ហើយក្នុងតម្លៃ ១០០ ០០០ ដុល្លារ អ្នកនឹងទទួលបានបន្ទប់គេងមេគ្រួសារចំនួនពីរ តុម៉ាស្សា និង អាងហែលទឹកមួយ។
៣. The Royal Penthouse
ប្រសិនបើអ្នកមានប្រាក់ ៨០០០០ ដុល្លារអ្នកអាចគេងមួយយប់បាននៅសណ្ឋាគារ Royal Penthouse ឯទីក្រុងហ្សឺណែវ នៃប្រទេសស្វីស។ Royal Penthouse បានផ្តល់នូវទេសភាពបែប Panoramic នៃបឹង Geneva និង Mont Blanc ក៏ដូចជាបន្ទប់គេង ១២ បន្ទប់ទឹក ១២ ហើយក្រៅពីនោះគ្រឿងសង្ហារិម និង ទិដ្ឋភាពដ៏ប្រណិត អ្នកក៏នឹងទទួលបានអត្ថប្រយោជន៍ពីជំនួយការផ្ទាល់ខ្លួន ចុងភៅឯកជន និង អ្នកបម្រើសេវាកម្ម ២៤/៧ ផងដែរ។ Royal Penthouse គឺជាកន្លែងដែលមានសុវត្ថិភាពបំផុតមួយ ព្រោះវាមានកញ្ចក់ការពារគ្រាប់កាំភ្លើង និង ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពពេញបន្ទប់។
៤. The Mark Penthouse – The Mark Hotel
The Mark hotels grand Penthouse គឺជាបន្ទប់សណ្ឋាគារដ៏ធំបំផុតនៅក្នុងសហរដ្ឋអាមេរិក ដែលគ្របដណ្តប់លើផ្ទៃដី ៩២៩ ម៉ែត្រការ៉េ ដែលមានតម្លៃ ៧៥ ០០០ ដុល្លារក្នុងមួយយប់។ ក្នុងតម្លៃនេះអ្នកនឹងទទួលបានបន្ទប់គេង ៥ បន្ទប់ទឹក ៦ និង បន្ទប់ទទួលភ្ញៀវធំទូលាយមួយ។
៥. Ty Warner Penthouse – Four Seasons
Ty Warner Penthouse នៃសណ្ឋាគារ Four Seasons ក្នុងទីក្រុងញូវយ៉ក ដែលមានតម្លៃ ៦០ ០០០ ដុល្លារក្នុងមួយយប់។
៦. The Penthouse Suite – Hôtel Martinez
បន្ទប់ Penthouse Suite ក្នុងសណ្ឋាគារ Martinez មានតម្លៃ ៥៣ ០០០ ដុល្លារក្នុងមួយយប់ ដែលមានទីតាំងនៅទីក្រុង Cannes ប្រទេសបារាំង។ នៅទីនោះអ្នកនឹងទទួលបានទិដ្ឋភាពបែប Panoramic ហើយទីនោះក៏មានគ្រែទំហំធំនៅតាមបន្ទប់គេងនីមួយៗនៃបន្ទប់គេងទាំង ៤ បន្ទប់ទទួលទានអាហារ និង បន្ទប់ទទួលភ្ញៀវដាច់ដោយឡែកមួយ បន្ទប់ទឹកថ្មម៉ាប អាងងូតទឹកឯកជនមួយ។
៧. The Muraka Suite – The Conrad
សណ្ឋាគារ The Muraka មានទីតាំងនៅ Maldives មានកម្ពស់ពីរជាន់ ដែលជាន់ហើយក្នុងមួយយប់មានតម្លៃ ៥០០០០ ដុល្លារ ដោយអាចទទួលបានមេចុងភៅឯកជន បារ កន្លែងហាត់ប្រាណ និង អាងហែលទឹកមួយ។
៨. The Hilltop Villa
វីឡា Hilltop មានតម្លៃ ៤៥០០០ ដុល្លារក្នុងមួយយប់ ដែលមានទីតាំងនៅកោះ Laucala ក្នុងប្រទេសហ្វីជី ហើយមាន ៤ ហិចតាបំបែកជាវីឡាបីដាច់ដោយឡែកពីគ្នា។ ដោយឡែកវីឡាទី ១ គឺ «The Delana» មានបន្ទប់គេងមេគ្រួសារ ដែលមានទូខោអាវ បណ្ណាល័យ បន្ទប់ទទួលភ្ញៀវ អាងហែលទឹកឯកជនដ៏ធំ និង អាងទឹកក្តៅ ហើយវីឡាទី ២ គឺ «The Dua» ស្រដៀងគ្នានឹងវីឡាទី ១ ដែរ ប៉ុន្តែវីឡាចុងក្រោយមានឈ្មោះថា «The Rua» ដែលមានកន្លែងគេងដាច់ដោយឡែក និងអាងហែលទឹកឯកជនដ៏ធំ ហើយក៏ជាវីឡាធំជាងគេទីពីរក្នុងចំណោមវីឡាទាំងបី។
៩. The Royal Suite – The Plaza
Royal Suite នៅ The Plaza ទីក្រុងញូវយ៉កមានតម្លៃ ៤០០០០ ដុល្លារក្នុងមួយយប់ ដែលមានបន្ទប់គេង ៣ បន្ទប់ទឹក ៣ កន្លែងទទួលភ្ញៀវមួយ បន្ទប់ទទួលទានអាហារដាច់ដោយឡែកមួយ ដែលអាចដាក់មនុស្សបាន ១២ នាក់ និង បន្ទប់ហាត់ប្រាណមួយ។
១០. The Royal Suite – Burj Al-Arab
Burj Al-Arab គឺមានភាពល្បីល្បាញជាងគេក្នុងពិភពលោក ដែលមានទីតាំងនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ហើយតម្លៃក្នុងមួយយប់គឺ ២៨០០០ ដុល្លារ។ វាជាសណ្ឋាគារលំដាប់ផ្កាយប្រាំពីរដំបូងគេបង្អស់របស់ពិភពលោក និង ខ្ពស់ជាងគេលំដាប់ទីប្រាំពីរនៅលើពិភពលោក។ Burj Al-Arab ក៏មានឧទ្ធម្ភាគចក្រឯកជនផ្ទាល់ខ្លួននៅជិតដំបូល ដែលមានកម្ពស់ប្រហែល ២១០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ រីឯ បន្ទប់មានទំហំ ៧៨០ ម៉ែត្រការ៉េ ដែលតុបតែងលម្អ ដោយមាស ២២ ការ៉ាត់ និង ភ្ជាប់មកជាមួយនូវកន្លែងបរិភោគអាហារឯកជនផងដែរ៕
ប្រភព៖ Wealthy Gorilla