Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ឃើញសង្សារទំនងពេក ចាប់តែងស្រីឱ្យឡើងប្រកួតបវរកញ្ញា មានអីឈ្នះបានពានមួយផ្អើលភូមិ
សង្គម

ឃើញសង្សារទំនងពេក ចាប់តែងស្រីឱ្យឡើងប្រកួតបវរកញ្ញា មានអីឈ្នះបានពានមួយផ្អើលភូមិ

អត្ថបទដោយ​៖ Kelly កក្កដា ១០, ២០២៣

ពិតជាធ្វើឱ្យមានការភ្ញាក់ផ្អើលនៅតាមបណ្តាញសង្គមមិនតិចឡើយ ដោយកាលពីថ្មីៗកន្លងទៅនេះ មានបុរសសង្ហាម្នាក់ត្រូវសង្សារចាប់តែងធ្វើជាមនុស្សស្រី ហើយបញ្ជូនឱ្យឡើងប្រកួតកម្មវិធីសម្រស់ ដោយមើលទៅស្អាតខ្លាំងអត់សរសើរមិនបានឡើយ។

កម្មវិធីមួយនេះ ឈ្មោះថា One Man One Women ត្រូវបានប្រព្រឹត្តទៅនៅខេត្តសុផាន់បុរី ប្រទេសថៃ ជាកម្មវិធីប្រកួតសម្រស់ និង សមត្ថភាព ដែលបើកឱ្យបុរសៗ និង នារីៗភេទទី ៣ ចូលមកប្រកួត ដោយតម្រូវឱ្យមានទាំងការប្រកួតតែងខ្លួនជាស្រ្តី និង ជាបុរសទៀតផង ពោលគឺមនុស្សតែម្នាក់ ត្រូវមានភាពសង្ហា និង ស្រស់ស្អាតជាមួយគ្នា។

នារីជាសង្សារបានឱ្យដឹងថា ក្រោយពីបានដំណឹងពីកម្មវិធីនេះ នាងក៏បានជំរុញឱ្យសង្សាររបស់ខ្លួនចូលប្រកួតតែម្តង ហើយលើសពីនេះទៅទៀត គេហាត់សមមុនប្រកួតមិនដល់ប៉ុន្មានម៉ោងផង តែធ្វើបានល្អខ្លាំងណាស់ គឺអាចដណ្តើមបានលំដាប់រងទីមួយ ក្នុងការតែងជាស្រ្តី និង ថែមទាំងជាប់ក្នុងការតែងជាបុរសទៀតផង។​

យ៉ាងណាមិញ បើក្រឡេកមកមើលសម្រស់របស់បុរសរូបនេះ នៅលើឆាកវេទិកាប្រឡងវិញ គឺពិតជាអត់សរសើរមិនបានឡើយ គេមើលទៅស្រស់ស្អាតប្លែកភ្នែកខ្លាំង មើលមិនដឹងឡើយថាជាបុរសនោះឡើយ។ ដោយឡែក មហាជននៅតាមបណ្តាញសង្គមវិញ ក៏បានសរសើរបែបលេងសើចផងដែរថា គេមានទាំងសម្រស់ ទាំងសមត្ថភាព មើលទៅសឹងតែស្អាចជាងសង្សារឯណោះទៀត៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់