(វីដេអូ) ផ្ទុះចាប់អារម្មណ៍! រូបសម្រស់កូនស្រីឧត្តមសេនីយ៍ឯក យឹម លាង ស្អាតខ្លាំង ក្នុងកម្មវិធីមង្គលកូនឯកឧត្តម អ៊ាង សុផល្លែត
ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងច្រើន ពីមង្គលការដ៏ធំនៅចុងឆ្នាំ ២០២២ ដែលបានប្រារព្ធឡើងនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២២ របស់គ្រួសារអភិជនអ្នកមានមុខមាត់ក្នុងសង្គមកម្ពុជា ដែលបានរៀបចំឡើងនូវគ្រឿងព័ស្ដុភារបណ្ដាការរៀបជាជួរៗសុទ្ធសឹងតែជារបស់មានតម្លៃ ប្រណីតៗ ព្រមជាមួយការរៀបចំតុបតែងលម្អ មានផ្កាស្រស់ចម្រុះពណ៌ប្រកបដោយក្បូរក្បាច់រចនាស្រស់ស្អាតត្រជាក់ភ្នែក ប្រៀបដូចឋានសួគ៌លើដី។
ពិធីសិរីសួស្ដីជ័យមង្គលដ៏គគ្រឹកគគ្រេងនេះផងដែរ ត្រូវបានគេដឹងថា ជាមង្គលការរបស់វង្សត្រកូលអ្នកអភិជនជាន់ខ្ពស់ ដោយកូនកំលោះឈ្មោះ ប៉ែន សំអាត សុទ្ធចិត្ត ជាកូនប្រុសរបស់លោកជំទាវ ហាក់ ស្រីទូច និង លោកបណ្ឌិត ប៉ែន សំអាត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចំណែកឯកូនក្រមុំមានឈ្មោះ អ៊ាង និធិជ្ជនី ដឺណេ ជាចៅស្រី ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និង ត្រូវជាកូនស្រីរបស់ឯឧត្តម អ៊ាង សុផល្លែត និង លោកជំទាវ ជា សុផាកន្នី។
ក្នុងនោះ បើទោះមង្គលការដ៏ធំខាងលើបានបញ្ចប់ទៅដោយរលូនក៏ពិតមែន ប៉ុន្តែរូបភាពជាច្រើននៃកម្មវិធីគ្រួសារលំដាប់អភិជននេះ នៅតែបន្តចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ជាហូរហែរផងដែរ។ លើសពីនោះ គឺមិនត្រឹមតែកូនកំលោះក្រមុំនោះទេ ដែលទទួលបានការចាប់អារម្មណ៍ គឺសូម្បីតែភ្ញៀវកិត្តិយសគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមក៏ត្រូវបានមហាជនចាប់ក្រសែភ្នែកច្រើនណាស់ដែរ។
ជាក់ស្តែង ថ្មីៗនេះនៅលើបណ្តាញសង្គម Tik Tok កំពុងតែផ្ទុះការចែករំលែកវីដេអូរបស់កូនស្រី ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ដោយមានឈ្មោះថា លីនដា ត្រូវបានមហាជនកំពុងផ្ទុះការសរសើរយ៉ាងខ្លាំងពីរូបសម្រស់របស់នាង។ ក្នុងនោះ កូនស្រីរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ កញ្ញា លីនដា ត្រូវបានមហាជនសរសើរពីរូបសម្រស់ និង កម្ពស់ខ្ពស់មើលទៅពិតជាស្រស់សោភាខ្លាំងណាស៕
រូបថត៖ Bliss Wedding