Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 កក់កន្លែងគេងទៅ! នៅខេត្តព្រះសីហនុ កំពុងសម្រុករៀបចំស្អាតភ្លឹង ត្រៀមសម្រាប់បុណ្យសមុទ្រ ៣ ថ្ងៃទៀត
សង្គម

កក់កន្លែងគេងទៅ! នៅខេត្តព្រះសីហនុ កំពុងសម្រុករៀបចំស្អាតភ្លឹង ត្រៀមសម្រាប់បុណ្យសមុទ្រ ៣ ថ្ងៃទៀត

អត្ថបទដោយ​៖ Muyly ធ្នូ ៦, ២០២២

កាលពីពេលកន្លងទៅថ្មីៗនេះ ក្រសួងទេសចរណ៍ បានជូនដំណឹងឱ្យសាធារណជនបានជ្រាបថា ពិធីបុណ្យសមុទ្រលើកទី ៩ ជុំទី ៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម» (Bay of Peace, Bay of Hope)។

ទន្ទឹមទៅនឹងកម្មវិធីដែលកៀកខិតជិតមកដល់ នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២២ តាមរយៈផេក ប្រជាជនខេត្តព្រះសីហនុ បានបង្ហាញពីទិដ្ឋភាពមួយចំនួននៅទីតាំងដែលនឹងប្រារព្ធពិធី ព្រមទាំងបញ្ជាក់ឱ្យបានដឹងថា អាជ្ញាធរ និង ផ្នែកពាក់ព័ន្ធកំពុងសម្រុករៀបចំកន្លែងប្រារព្ធពិធីបុណ្យសមុទ្រ ដែលធ្វើឡើងនៅទីលានតេជោ (ពយតាមូង) ក្រុងព្រះសីហនុ។ ក្រៅពីកន្លែងប្រារព្ធពិធី ក៏មានការរៀបចំតុបតែងលម្អ នៅតាមផ្លូវ អង្គភាពរដ្ឋ និង ឯកជន ក៏ដូចជានៅតាមទីសាធារណៈទូទាំងក្រុងព្រះសីហនុផងដែរ។

សូមរំឭកផងដែរថា កន្លងមកក្រសួងទេសចរណ៍ បានប្រកាសឱ្យដឹងថា សកម្មភាព និង ព្រឹត្តិការណ៍សំខាន់ៗក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះរួមមាន ៣ សំខាន់ៗដូចជា៖

១. ការផ្សាយបន្តផ្ទាល់នូវការសម្ដែងទស្សនីយភាពសិល្បៈ និង មានការបាញ់កាំជ្រួចអបអរពិធីបុណ្យសមុទ្រលើកទី ៩ ឆ្នាំ ២០២២។

២. មហោស្រពម្ហូបអាហារខ្មែរ និង អន្តរជាតិ ព្រមទាំងការបង្ហាញផលិតផលទេសចរណ៍។

៣. សកម្មភាពកីឡាលើទឹក និង កីឡាលើឆ្នេរខ្សាច់៕

រូបភាព ៖ ប្រជាជនខេត្តព្រះសីហនុ

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់