ចែកគ្នាដឹង! នៅពេទ្យរុស្ស៊ី នឹងផ្តល់ជូនការពិនិត្យ និង ព្យាបាលជំងឺភ្នែកកុមារ ៥ ថ្ងៃពេញ ពីថ្ងៃទី ៥ ដល់ទី ៩
នាពេលថ្មីៗនេះ តាមរយៈហ្វ៊េសប៊ុកផេករបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានធ្វើសេចក្ដីជូនដំណឹងមួយបញ្ជាក់អំពីផ្តល់ជូនការពិនិត្យ និង ព្យាបាលជំងឺភ្នែកកុមារ ក្នុងរយៈពេល ៥ ថ្ងៃ។
ផ្នែកចក្ខុនៃមន្ទីរពេទ្យបានសហការជាមួយនឹងក្រុមគ្រូពេទ្យមកពីប្រទេសអូស្រ្តាលី នឹងធ្វើការពិនិត្យ និង ព្យាបាលជំងឺភ្នែកជូនដល់កុមារ រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ៥ រហូតដល់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខ។
ដោយឡែក សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទំនាក់ទំនងដែលមានភ្ជាប់ជូនក្នុងសេចក្ដីជូនដំណឹងខាងក្រោម៖