ទើបទិញចិញ្ចៀនពេជ្រថ្មីពាក់ ចិត្តចង់អួតមិត្តភក្តិក៏ដោះខ្វាច់ មានអីធ្លាក់ចូលទឹកស្រះ ស្ល-ន់សភ្នែកយំលែងចេញ
កាលពីថ្មីៗកន្លងទៅនេះ ស្រ្តីម្នាក់បានធ្វើឱ្យមានការផ្អើល និង ឆោឡោយ៉ាងខ្លាំង ដោយសារតែជ្រុះចិញ្ចៀនពេជ្រចូលក្នុងស្រះទឹក បន្ទាប់ពីដោះអួតមិត្តភក្តិរួចបានតែមួយភ្លែត។
ហេតុការណ៍មួយនេះ បានកើតឡើងនៅហាងអាហារ និង កាហ្វេលក្ខណៈកម្សាន្តមួយកន្លែង នាខេត្តឈុនបុរី ប្រទេសថៃ ដោយស្ត្រីជាម្ចាស់ចិញ្ចៀនមានវ័យ ៥៤ ឆ្នាំ បានឱ្យដឹងថា ខ្លួនទើបតែទិញចិញ្ចៀនពេជ្រមួយវង់នេះបានប្រហែលមួយថ្ងៃប៉ុណ្ណោះ ហើយក៏បានណាត់មិត្តភក្តិមកជួបជុំគ្នាញ៉ាំអីនៅហាងនេះ។ ខណៈកំពុងអង្គុយញ៉ាំនោះ ស្រ្តីខាងលើក៏បានជជែកលេងជាមួយនឹងមិត្តបណ្តើរ ហើយពួកគេក៏បានសុំមើលចិញ្ចៀនដែលទើបទិញនោះបណ្តើរ ស្រាប់តែគ្រាន់តែដោះពីដៃបានមួយភ្លែត ក៏ភ្លាត់ខ្ទាតធ្លាក់ទៅក្នុងស្រះទឹកជម្រៅពីរម៉ែត្រ នៅពីក្រោមកន្លែងដែលអង្គុយនោះតែម្តង។
ស្រ្តីខាងលើពិតជាស្លន់ស្លោណាស់ ព្រោះចិញ្ចៀនទើបតែទិញពាក់មិនទាន់បានថ្នឹកដៃផងក៏ជ្រុះបាត់បែបនេះ ហើយក៏បានហៅខាងក្រុមអ្នកសង្គ្រោះប្រចាំតំបន់ មកជួយចុះមុជរកឱ្យ ដោយប្រើពេលអស់ជាង ១ ម៉ោងឯណោះទម្រាំតែរកឃើញ។ យ៉ាងណាមិញ ក្រោយពីរកឃើញហើយ ស្រ្តីរូបនេះសប្បាយចិត្តមិនស្ទើរឡើយ ហើយក៏អរគុណទៅដល់ខាងអ្នកសង្គ្រោះផងដែរ ដែលបានស្វះស្វែងជួយរក៕