កក់កន្លែងគេងទៅ! នៅសៀមរាប រៀបចំពិធីបុណ្យធំមួយនៅអង្គរ ៣ ថ្ងៃជាប់គ្នា នៅពាក់កណ្ដាលខែក្រោយ
ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ បានចេញសារាចរណ៍នាំស្តីពីការរៀបចំពិធីបុណ្យ «រំលឹកគុណអង្គរ»។
ក្នុងនោះ ក្រសួងបានបញ្ជាក់ឱ្យបានដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍ឱ្យរៀបចំពិធីបុណ្យរំលឹកគុណអង្គរ នៅរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក សម្រាប់រយៈពេល ៣ ថ្ងៃ គឺនៅថ្ងៃទី ១៤-១៦ ខែធ្នូ ជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ ២០២២ តទៅ។
ក្នុងន័យដើម្បីឱ្យពិធីបុណ្យអាចប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និង ជោគជ័យ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក៏បានណែនាំអាជ្ញាធរជាតិអប្សរា ដូចលិខិតខាងក្រោមផងដែរ៕
សូមអានសេចក្ដីលម្អិត ៖