ស្ងាត់មួយរយៈ ពេលនេះនៅចិនផ្ទុះករណីការស្ល-ា..ប់ ដោយសារកូវីដជាថ្មីម្ដងទៀត
នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ សារព័ត៌មាន CNN បានចុះផ្សាយថា ប្រទេសចិនមានករណីស្លាប់ដំបូងដោយសារកូវីដ-១៩ បន្ទាប់ពីបានអនុវត្តគោលការណ៍ «Zero – Covid» នៅទូទាំងប្រទេសអស់មួយរយៈ។
បើងាកទៅមើលកាលពីថ្ងៃទី ២០ ខែវិច្ឆិកា កន្លងទៅគណៈកម្មការសុខភាពជាតិប្រទេសចិនបានបង្ហាញថា ប្រទេសនេះកំពុងប្រឈមនឹងករណីឆ្លងកើនឡើងខ្លាំងដល់ ២៦៨២៤ ករណី ដែលនេះជាទិន្នន័យច្រើនបំផុតប្រចាំថ្ងៃ ព្រោះចាប់តាំងពីខែមេសាដល់ខែមិថុនា ទិន្នន័យច្រើនបំផុតនៃការឆ្លងគឺមានត្រឹមតែជាង ២០០០០ ករណីប៉ុណ្ណោះ។ ចំពោះករណីស្លាប់ថ្មីត្រូវបានគេរាយការណ៍ថា មានអ្នកជំងឺម្នាក់អាយុ ៨៧ ឆ្នាំបានស្លាប់ នៅឯមន្ទីរពេទ្យក្នុងទីក្រុង Beijing និង មួយករណីទៀតពាក់ព័ន្ធនឹងទារិកាម្នាក់ដែលមានអាយុ ៤ ខែ បានស្លាប់កាលពីសប្ដាហ៍មុននៅក្នុងសណ្ឋាគារមួយដែលទុកសម្រាប់ការបិទខ្ទប់នៅក្នុងទីក្រុង Zhengzhou។
អាជ្ញាធរនៅក្នុងទីក្រុងភាគខាងត្បូងនៃប្រទេសចិន ក៏បានលើកឡើងពីការបិទខ្ទប់អស់រយៈពេល ៥ ថ្ងៃនៅទីក្រុង Baiyun ដែលមានប្រជាជនប្រមាណ ៣.៧ លាននាក់រស់នៅ និង ជាកន្លែងមមាញឹកបំផុតនៃអាកាសយានដ្ឋានអន្តរជាតិ។ យ៉ាងណាមិញ ទីក្រុង Beijing កាលពីថ្ងៃទី ២០ កន្លងទៅ មានករណីឆ្លងកូវីដ-១៩ ចំនួន ៩៦២ ករណី ដែលជាមូលហេតុឱ្យអាជ្ញាធរអនុញ្ញាតឱ្យសាលារៀនប្ដូរទៅរៀនតាមរយៈអនឡាញវិញចាប់ថ្ងៃទី ២១ ខែវិច្ឆិកានេះតទៅ។
គួរបញ្ជាក់ដែរថា ប្រជាជនដែលបានជាប់ក្នុងការបិទខ្ទប់បានត្អូញត្អែរពីបញ្ហាប្រឈមជាច្រើន ដូចជា កង្វះខាតរបស់របរប្រើប្រាស់ ថ្នាំសង្កូវ កង្វះស្បៀងអាហារ បាត់បង់ចំណូល និង បាត់បង់ការងារក្នុងយុទ្ធសាស្រ្ត Zero Covid ហើយពួកគេជឿថាករណីស្លាប់ភាគច្រើនគឺសុទ្ធតែទាក់ទងទៅនឹងកង្វះតំហែទាំរបស់រដ្ឋាភិបាល៕
ប្រភព៖ CNN